ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​កិច្ច​​​ប្រជុំ​​កំពូល​​លើក​ទី​​25របស់​​អូតង់​​នៅ​ស៊ីកាហ្គោ​​

14 ឆ្នាំ មុន

ប្រមុខរដ្ឋ​​និង​​ប្រមុខរដ្ឋា​ភិបាល​​​របស់​ប្រទេស​២៨​​ជា​សមាជិក​​របស់​អង្គការ​​អូតង់​​បានជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃទី​២០ឧសភា​​​នៅទីក្រុង​ស៊ីកាហ្គោ​​ ក្នុង​​ក្របខណ្ឌ​​នៃកិច្ច​​ប្រជុំ​កំពូល​​លើកទី​​​២៥​​របស់​​​សម្ព័ន្ធ​ភាព​យោធា​​នេះ​ដើម្បី​ពិភាក្សា​ជាពិសេសពី​​បញ្ហា​អាហ្វហ្គា​នីស្ថាន។

ពេល​​បើក​​កិច្ច​ប្រជុំ​​កំពូល​នោះ​​ប្រធានាធិបតី​​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា គូស​បញ្ជាក់​ថា អូតង់​​​ប្តេជ្ញា​​​​​ម៉ឺងម៉ាត់​​​​ថែរក្សា​​សន្តិសុខ​​រួម​របស់​​បណ្តា​ប្រទេស​ជា​សមាជិក​ ។ លោក​បន្ត​ថា បណ្តា​​​ប្រទេស​ជាសម្ព័ន្ធ​​មិត្ត​បាន​​​បោះទុន​វិនិយោគ​​​​​ក្នុង​សមត្ថភាព​ថ្មី​ដើម្បី​​ទប់​ទល់​​នឹងការ​​ប្រឈម​​ថ្មីៗ​នៃ​​សន្តិសុខ ។  បណ្តា​ប្រទេស​ជា​សមាជិក​​អូតង់​​ ក៏ត្រូវ​រួមសហការ​ផងដែរ​ជាមួយ​​​បណ្តា​​ប្រទេស​ជិត​ខាង​និង​បណ្តា​ដៃគូ​ដើម្បី​ពង្រឹង​បណ្តាញ​នៃ​ភាព​ជា​ដៃគូ​សាកល​ខាង​​សន្តិសុខ ។

ចំណែក​​អគ្គ​លេខាធិការ​អូតង់​​លោក​ ANDERS FOGH RASMUSSEN  វិញ​គូស​បញ្ជាក់​ថា កិច្ច​ប្រជុំ​​កំពូល​​នេះ​​ត្រូវ​បញ្ជាក់​​ជាថ្មី​ពី​ទំនាក់​ទំនង​​ស្លាប់រស់​​រវាង​អាមេរិក​​ខាង​​ជើង​និង​​​អឺរ៉ុប​ ក្នុង​សតវត្ស​ទី​២១​នេះ  ។ លោក​​​ក៏ថ្លែង​​ផងដែរ​ថា ​អូតង់​​ពុំមាន​​ចេតនា​​ធ្វើ​អន្តរាគមន៍​​​នៅ​ស៊ីរី​​​ឡើយ​​រួច​លោក​យល់​ថា​មធ្យោបាយ​​ប្រសើរ​ដើម្បី​​បញ្ចប់​​អំពើ​​ហិង្សា​ក្នុង​ប្រទេសនេះគឺ​ផែន​ការ​​​របស់​​លោក​កូហ្វី​អាណាន់​ ។​

ពិត​ណាស់​​កិច្ច​ប្រជុំ​​កំពូល​​​អូតង់​​លើក​នេះ​ផ្តោត​​សំខាន់​​លើ​បញ្ហា​​​អាហ្វហ្គានីស្ថាន​ ខណៈ​​ដែល​​​​កងទ័ព​​អាមេរិក​​និងអូតង់​គ្រោង​ដក​ចេញ​ពី​​ប្រទេស​​​នោះ​​នាដំណាច់​ឆ្នាំ២០១៤​ខាង​មុខ​នេះ ៕