ក្រសួងការបរទេសកូរ៉េខាងជើងរាយការណ៍កាលពីថ្ងៃទី២០ឧសភាថា អ្នកនេសាទចិនទាំងអស់ដែលជាប់ឃុំឃាំងបានត្រូវដោះលែងហើយនាវានេសាទរបស់ពួកគេក៏ត្រូវប្រគល់ឱ្យវិញដែរ។ ទីប្រឹក្សាស្ថានទូតចិនប្រចាំក្រុងព្យុងយ៉ាង លោកយ៉ាងយ៉ាស៊ន់ អះអាងប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ក្រសួងការបរទេសកូរ៉េខាងជើងបានប្រាប់ដល់ស្ថានទូតពីការរីកចម្រើនក្នុងរឿងពួកអ្នកនេសាទចិនដែលជាប់ឃុំឃាំង។ បណ្តានាវានិងក្រុមនាវិកកំពុងតែវិលត្រឡប់ទៅស្រុកវិញ ។
ឯកអគ្គរដ្ឋទូតចិនប្រចាំក្រុងព្យុងយ៉ាង លោក LIU HONGCAI ព្រមទាំងអ្នកការទូតដទៃៗទៀតបានខិតខំធ្វើការយ៉ាងសកម្មឱ្យមានការដោះលែងអ្នកនេសាទចិនទាំងនោះតាមរយៈការចរចានិងការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ។
យោងតាមព័ត៌មាននានាថា បណ្តានាវានេសាទនិងពួកអ្នកនេសាទចិនជាច្រើននាក់ត្រូវកូរ៉េខាងជើងចាប់កាលពីថ្ងៃទី៨ឧសភាកន្លងមកនេះដោយចោទថាចូលចាប់ត្រីក្នុងដែនទឹករបស់ខ្លួនដោយខុសច្បាប់ ៕
ចែករំលែកព័តមាននេះ