ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​​​MA YING JEOU ចូល​​​​កាន់​តំណែង​​ប្រធានាធិបតី​តៃវ៉ាន់​មួយ​អាណត្តិ​​​ទៀត​

14 ឆ្នាំ មុន

មេដឹកនាំ​តៃវ៉ាន់​​​លោក​MA YING- JEOU  បាន​​​​ចូល​​កាន់​តំណែង​​​​អាណត្តិ​ទី២​កាលពី​​​ថ្ងៃទី​២០ ឧសភា​ ក្រោយ​ជាប់​​ឆ្នោត​ជាថ្មី​ទៀត​​មក​ ។​ក្នុង​សុន្ទរកថា​​មួយ​នា​ពិធី​ចូល​កាន់​​តំណែង​ជា​ថ្មី​នេះ​​លោក​​MAថ្លែង​ថា រយៈពេល​៤ឆ្នាំ​ចុង​​ក្រោយ​នេះតៃវ៉ាន់​​បាន​​កែលម្អ​​ទំនាក់​ទំនង​​រវាង​​ផ្នែក​ទាំង២​នៃច្រក​សមុទ្រ​​តៃវ៉ាន់​​​ហើយ​​​កាត់​បន្ថយ​​​​ភាព​​តាន​តឹង​​រវាង​ផ្នែក​ទាំង២​ ដែល​​នាំ​មក​​​នូវ​សន្តិភាព ធានា​ភាពរុងរឿង​​​ហើយ​​ទទួល​​ការគាំទ្រយ៉ាងទូលំទូលាយ​ពីសំណាក់​​ប្រជាជន។

យើង​ជំរុញ​ទំនាក់​ទំនង​​រវាង​​ផ្នែក​​ទាំង២​នៃច្រក​​សមុទ្រ​​​តៃវ៉ាន់​​​យោង​​ទៅតាម​​គោល​ការណ៍​ដោះ​ស្រាយ​រឿង បន្ទាន់​​​​មុន​រឿង​​​​មិន​​សូវ​បន្ទាន់ ដោះ​​ស្រាយ​បញ្ហា​​​​មិន​​​លំបាក​​មុន​បញ្ហា​​​​លំបាក​ និង​ដោះ​​ស្រាយ​បញ្ហា​​​សេដ្ឋកិច្ច​​មុន​​បញ្ហា​​​នយោ​បាយ។​

​លោក​ MA ​​សន្យា​​​ធ្វើ​ការ​​ខិតខំ​ប្រឹង​ប្រែង​​នារយៈពេល​​៤​ឆ្នាំ​ខាងមុខនេះ​ពង្រីក​​កំណើន​​សេដ្ឋកិច្ច​ ជួយ​ទ្រទ្រង់​​​ដល់​​ការ​ប្រកួត​ប្រជែង​​របស់​​តៃវ៉ាន់​ដោយ​បង្កើត​​ការងារ​​ឱ្យ​បាន​​ច្រើន​ ហើយ​​ធ្វើ​ឱ្យ​​មាន​​​​យុត្តិធម៌​​​​សង្គម​ ជំរុញសេដ្ឋ​កិច្ច​​​ដោយ​​​​បញ្ចេញ​ឧស្ម័ន​ពុល​តិច​​និងប្រើ​ប្រាស់​ថាម​ពល​​បៃតង ៕​