ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយដី​​នៅ​អ៊ីតាលី​​​​អ្នក​ស្លាប់​​ឡើង​​ដល់​6នាក់​​របួស​ច្រើន​​សិបនាក់

14 ឆ្នាំ មុន

ម៉ាស៊ីន​ឃោសនា​​​​​ក្នុង​ស្រុក​​​រាយការណ៍​ថា ​ការ​រញ្ជួយ​ដី​​កម្លាំង​​​៥,៩​​រីស្ទ័រ​​កើត​មាននៅ​​​ភាគ​ខាងជើងអ៊ីតាលី​​​កាលពី​ព្រឹក​​ព្រលឹម​​ថ្ងៃទី​២០​ឧសភា​​​ចំនួន​អ្នក​ស្លាប់​​​​ឡើង​ដល់​យ៉ាងតិច​​៦​នាក់​ ហើយ​​មនុស្សជា​ច្រើន​សិប​នាក់​​ត្រូវរបួស ។​

​​កម្មករ​​ធ្វើ​ការពេល​យប់​​៤​នាក់​​ស្លាប់​ក្នុង​ការ​​​បាក់​​រោង​ចក្រ​​៣ជិត​​ទីក្រុង​​ហ្វ័រ​រ៉ារ៍​ ភាគ​ខាង​ជើង​ប្រទេសអ៊ីតាលី ។ ​បុរស​​ចំណាស់​ម្នាក់​​ស្លាប់​​នៅលើ​​គ្រែ​ហើយ​នារី​អាយុ​៣៧ឆ្នាំ​ម្នាក់​​ស្លាប់​ដោយ​គាំង​​​បេះដូង​​​​​បណ្តាលមកពី​​ភ័យ​​និង​ការ​​រញ្ជួយ​ដី ។  អគារ​ជាច្រើន​​ក្នុង​នោះ​​​មាន​ព្រះ​​​វិហារ​​ និង​អគារ​ប្រវត្តិសាស្ត្រ​នានា​​បាន​ត្រូវ​បាក់​ ចំណែក​​ប្រជាជន​​ជាច្រើន​ពាន​់នាក់​​ដែល​​ភ័យ​បាន​​រត់​​មកកាន់​​ដង​វិថី​​​​ក្នុង​ទីក្រុង​ជា​ច្រើន​​​របស់​​​ប្រទេស ​។ អាច​មាន​ជន​រងគ្រោះ​​ដទៃៗទៀត  ហើយ​មនុស្ស​ជា​ច្រើន​​នាក់ត្រូវ​របួស ។

កាលពី​​ឆ្នាំ​២០០៩​​​ ការរញ្ជួយ​ដី​មួយ​កម្លាំង​៦,៣​រីស្ទ័រ ធ្លាប់​​សម្លាប់​​​មនុស្ស​ជិត​៣០០​​នាក់ នៅ​​អាគីឡា ជា​ទីក្រុងមួយ​នៅភាគ​​កណ្តាល​ប្រទេស៕