សត្វខ្លាឃ្មុំសំដែងមួយក្បាលដែលចិញ្ចឹមនៅក្នុងសួនសត្វមួយក្នុងខេត្តសានទុងភាគខាងជើង ប្រទេសចិន ពេលនេះបានក្លាយជាសត្វមានប្រជាប្រិយភាពបំផុត ដោយចេះឈរថតជាមួយអ្នកទេសចរក្នុងលក្ខណៈគួរឱ្យចាប់អារម្មណ៍ដូចក្នុងរូបភាពដែលលោកអ្នកបានឃើញនេះ ។ ខ្លាឃ្មុំនេះឈ្មោះធានធាន ជាខ្លាឃ្មុំសំដែងដូចជាជិះកង់ ឬដើរដោយប្រើជើងក្រោយ២ តាមរបាដែកជាដើម ប៉ុន្តែវាត្រូវបង្ខំឱ្យចូលនិវត្តន៍ពីការសំដែង ដោយសារវាធាត់ពេក ។ ទោះបីជាឈប់សំដែងក៏ដោយ ក៏ខ្លាឃ្មុំនេះ នៅតែមានប្រជាប្រិយភាពដដែល ដោយចេះឈរថតជាមួយអ្នកទេសចរ ផ្អែកលើរបងដែក ៕
ចែករំលែកព័តមាននេះ