ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បាន​9​ថ្ងៃ​ជិះម៉ូតូ​មក​ពី​លេង​ឪពុក​​​​មា​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍​ ប្តី​​ធ្ងន់ ប្រពន្ធស្រាល

14 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ប្តីប្រពន្ធដែលទើបរៀបអាពាហ៍ពិពាហ៍បានចំនួន៩ថ្ងៃបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូបុកជាមួយម៉ូតូមួយ​​គ្រឿងទៀត បណ្តាលឱ្យ​បុរស​ជា​ប្តី​​របួស​ធ្ងន់​​ប្រពន្ធរបួសស្រាល ដោយ​ឡែក អ្នក​បើក​បរ​ម៉ូតូ​ម្ខាង​ទៀតនិងអ្នករួមដំណើរ​ក៏រង​របួស​ដែរ ។​គ្រោះថ្នាក់នេះកើតឡើង កាល​ពីវេលា​ម៉ោង​៧និង​៥០នាទីយប់ថ្ងៃទី១៨ ​ឧសភា​ នៅតាម​ផ្លួវ​ភ្នំពេញ-​ហាណូយ​ ស្ថិត​ក្នុងភូមិ​ពោងពាយ​ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ ។

​បុរស​រងគ្រោះឈ្មោះ សុខ​ សិរី​ ​អាយុ​២៦ឆ្នាំ​ជាអ្នក​បើកបរ​មាន​លំនៅក្នុងភូមិស្វាយប៉ាក​ សង្កាត់​ស្វាយ​ប៉ាក​ ខណ្ឌ​ឫស្សីកែវ​ រង​របួសធ្ងន់​និង​ស្រ្តីជា​ប្រពន្ធ​ឈ្មោះ ​តេង​ ស ​អាយុ២០​ឆ្នាំ​ រងរ​បួស​ស្រាល​ ។ ​ចំណែក​ភាគីម៉ូតូម្ខាងទៀត រងរបួស​ចំនួន​២នាក់​ម្នាក់​ឈ្មោះ ចំរើន​ ភេទ​ប្រុស​ អាយុ៥០​ឆ្នាំ​ រង​របួស​ធ្ងន់ និង​អ្នក​រួម​ដំណើរឈ្មោះ អ៊ុក​ ចាន់លីន ​ភេទ​ស្រី អាយុ​៤៨​ឆ្នាំ​ រង​របួសស្រាល ទាំងពីរនាក់​មានទី​លំនៅ​ក្នុង​ភូមិ​អណ្តូង​ សង្កាត់ក្រាំងធ្នង់​ ខណ្ឌពោធិ៍​សែន​ជ័យ ។

តាមសាក្សី​ដែល​ឃើញ​ហេតុការណ៍ឱ្យដឹងថា គ្រោះ​ថ្នាក់ចរាចរណ៍​នេះកើតឡើង​រវាង​ម៉ូតូម៉ាក​ឌ្រីម​សេ១២៥ ​ពណ៌ខ្មៅ ​ជិះដោយ២​នាក់​ប្តី​ប្រពន្ធ​ បុក​ជាមួយ​ម៉ូតូសេ១០០​កូរ៉េ​ ពណ៌​ក្រហម​ ​​ជិះគ្នា​២នាក់​ក្នុង​ទិស​ដៅបញ្ច្រាស​គ្នា​​ បណ្តាលឱ្យ​មនុស្សចំនួន៤​នាក់​​រង​របួស​ក្នុង​នោះ​ធ្ងន់២ ស្រាល​២ ត្រូវ​រថយន្ត​​មកដឹកទៅ​កាន់​មន្ទីរ​ពេទ្យ​ឯកជន ។

តាមស្រ្តីជាប្រពន្ធឈ្មោះ តេង​ ស ​ឱ្យដឹងថា​ពួកខ្លួនពីរនាក់ប្តីប្រពន្ធ ទើប​តែរៀប​ការ​កាល​ពី​ថ្ងៃ​ទី៩ ឧសភា​ ។ មុន​ពេល​កើត​ហេតុ​ រូបនាង​ត្រូវប្តីឌុបទៅលេងឪពុកមា នៅភូមិ​ស្លែង​រលើង​ សង្កាត់ទឹកថ្លា ហើយ​ធ្វើដំណើរ​តាម​ផ្លូវភ្នំពេញ​-ហាណូយ ក្នុង​គោល​បំណង​ត្រឡប់​ទៅ​ផ្ទះវិញ ​។ ​នៅពេល​ធ្វើដំណើរ​មក​ដល់​កន្លែង​កើត​ហេតុ ស្រាប់តែមានម៉ូតូសេ១០០កូរ៉េ​​មួយគ្រឿង​ធ្វើ​ដំណើរ​​បញ្ច្រាសគ្នា បើកគេច​ជង្ហុក​មក​បុក​ម៉ូតូ​របស់នាងតែម្តង ៕