ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹប​ Barcelona មាន​គម្រោង​​បង្កើត​​មជ្ឈមណ្ឌ​ល​ហ្វឹក​ហ្វឺន​​បាល់​ទាល់​នៅ​ឥណ្ឌា

14 ឆ្នាំ មុន

Barcelona ជាក្លឹប​​យក្ស​​ក្នុង​ក្រប​ខណ្ឌ​បាល់​ទាត់​ La Liga អេស្ប៉ាញ ត្រៀម​បង្កើត​​​មជ្ឈមណ្ឌលហ្វឹក​ហ្វឺ​ន​បាល់​ទាត់​ក្នុង​ប្រទេស​ឥណ្ឌា ក្នុង​គោល​ប​ំណង​​ពង្រីក​សាលាហ្វឹក​ហ្វឺន​បាល់​ទាត់​នៅ​ទូ​ទាំង​​ពិភព​លោក ​ដោយ​មាន​ទិស​ដៅ​ហ្វឹក​ហ្វឺន​​យុវវ័យ​ជាង​១០.០០០នាក់ ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ខាង​មុខ ។

ក្លឹប ​Barcelona ជា​ក្លឹប​ឆ្នើម​នៅ​អេស្ប៉ាញ ត្រៀម​បង្កើត​​សាលា​ហ្វឹក​​ហាត់​​​បាល់​ទាត់​ក្នុង​ទី​ក្រុង​​ញូវ​ដេលី ប្រទេស​ឥណ្ឌា ហើយ​​ជា​លើក​ដំបូង​នៅ​​ក្នុង​ប្រទេស​ឥណ្ឌា​ ​មាន​​មជ្ឈមណ្ឌល​​ហ្វឹក​ហាត់​បាល់​ទាត់ Barcelona ជា​​អ្នក​គ្រប់​គ្រង​​ រួម​ទាំង​យល់​ព្រម​ទទួល​កុមារ​អាយុ​​ពី​៦​ដល់​​១៤​ឆ្នាំ​ចូល​​ហ្វឹកហាត់ ។

សាលា​ហ្វឹកហាត់​​ក្នុង​ក្រុង​​ញូវ​ដេលី ត្រៀម​សាង​សង់​​នៅ​ចុង​ឆ្នាំ​នេះ និង​មាន​គម្រោងដំណើរ​ការ​ពង្រីក​សាខា​នៅ​តាម​ទី​ក្រុង​​ផ្សេងៗ ដូច​ជា​ក្រុង​បុម​បៃ បាន​​ហ្គាល័រ ហ្គាល​ហ្គាត​តា ហ្គោអា ពូន ​និង​អាមេដា​បាត ។នាយ​ក​មជ្ឈម​ណ្ឌល​ហ្វឹក​ហាត់​បាល់​ទាត់​នៃក្លឹប​ Barcelona លោក​​​ហ្សេ​ប៊ី ​ម៉ាសេ ថ្លែង​ថា «​គម្រោង​នេះ​គឺ​ជា​ផ្នែក​មួយ​ក្នុង​គម្រោង​​ការ​ពិភព​លោក​ដែល​យើង​​ផ្តោត​ជា​​សំខាន់ ។ ពួក​យើង​​សង្ឃឹម​​យ៉ាង​មុត​មាំ​ថា​​នឹង​បណ្តុះ​បណ្តាល​កី​ឡាករ​​បាល់​ទាត់​​វ័យ​ជំទង់​ជាង​១០.០០០នាក់ ​ក្នុង​រយៈ​ពេល​​៣​ឆ្នាំ​ខាង​មុខ ។ យើង​នឹង​បង្ហាត់​បង្រៀន​ពី​សា​រសំខាន់ និង​គុណ​ភាព​ដែល​ចាំ​បាច់​ដល់​ការ​ក្លាយ​ជា​គ្រូ​បង្វឹក និង​កីឡា​ករ​​ដល់​កុមារ​តាំង​ពី​អាយុ​​នៅ​តិច» ៕