ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រពន្ធ​ថៃ​ហ្គ័រ​វូដ​បញ្ឈប់​ការ​សេព​គប់​ជាមួយ​គូស្នេហ៍​អ្នក​ជំនួញ​

14 ឆ្នាំ មុន

ប្រភព​ពីទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​ កាល​ពី​ថ្ងៃទី​១៩ ឧសភា​ ​កន្លង​មក​ ផ្សាយ​ឱ្យ​ដឹង​ថា​ នាង​អេលីន​ ណ័រ​ដេ​ហ្គ្រេន​ ជន​ជាតិ​ស៊ុយ​អែត​ អតីត​ប្រពន្ធ​លោក​ថៃ​ហ្គ័រ​ វូដ​ កីឡា​ករ​វាយ​កូន​ហ្គោល​ពិភព​លោក​ ជន​ជាតិ​អាមេរិក​ ​បាន​លេចឮ​ព័ត៌​មាន​​​ក្នុងប្រព័ន្ធ​វេប​សាយ​ថា ​នាង​ឈប់​សេព​គប់​ជាមួយ​លោកជេ​មី​ឌីង​មេន​ គូស្នេហ៍​ថ្មី​ជាអ្នក​ជំនួញ​​ហើយ ។

តាម​របាយការណ៍​ពី​«​ភីផល​ម៉ា​ហ្គា​ហ្ស៊ីន​»​ជា​ទីភ្នាក់ងារ​ព័ត៌​មាន​ដ៏​ល្បី​ឈ្មោះ​របស់​អាមេរិក​ បានគូសបញ្ជាក់​​យោង​​តាម​​សម្តី​មិត្ត​ភក្តិ​របស់​នាង​ណ័រ​ដេហ្គ្រេន​ ថា​«​នាងអេលីន​​​ ណេរ​ដេ​ហ្គ្រេន​ ប្រាប់​ថា​ លោក​ជេមី​ជាបុរស​ឆ្នើម​ និង​ពួក​គេ​នៅ​តែ​ជាមិត្ត​នឹងគ្នា​ ប៉ុន្តែ​យើង​គិត​ថា​ វា​ហាក់​ដូច​ជា​ឆាប់​ពេក​សម្រាប់​នាង​ណ័រ​ដេហ្គ្រេន​ ដែល​​​ស្មោះ​ស្ម័គ្រ​​លើ​នរណា​​ម្នាក់​​ក្រោយ​ពី​ទើប​លែង​លះ​» ។ ​មិត្ត​ភក្តិ​នាង​ម្នាក់​ផ្សេង​ទៀត​បាន​​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ខាង​លើ​ថា​ «នាង​​​ណ័រ​ដេហ្គ្រេន​ ​អាយុ​​៣២​ឆ្នាំ​ ត្រូវ​ការ​បុរស​មាន​លក្ខណៈប្រាកដ​ប្រជា​សម្រាប់​កូន​២នាក់​​របស់​នាង​ ​»  ។

លោក​ជេមី​ ឌីង​មេន​ ជាកូន​ប្រុស​របស់​លោក​​មហា​សេដ្ឋី​​​ម៉ៃឃើល​ ឌីង​មេន​ ដែល​​កាលពី​មុន​នេះ​មាន​ដំណឹង​ថា​​ មាន​ភាពល្អូក​ល្អិន​នឹងនាង​ប្រ៊ីដ​ជេត​​ មុយ​ណា​ហាន​ អតី​ត​គូស្នេហ៍​លោក​ ថុម​ ប្រេ​ឌី​ កីឡា​ករ​បាល់​ឱប​អាមេរិក​ដ៏​ល្បី​ឈ្មោះ​ ។ ​ចំណែក​នាង​ណ័រ​ដេ​ហ្គ្រេន​ មាន​កូន​២នាក់​ជាមួយ​អតីត​អ្នក​វាយ​កូន​ហ្គោល​លំដាប់​ទី​១​ នៅលើ​​​លោក​ ប៉ុន្តែ​ពួ​កគេ​ទាំង​២នាក់​ បា​ន​លែងលះ​គ្នា​ កាល​ពី​ឆ្នាំ​២០១០​ ​៕