ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​ដ្រូ​ហ្សា​នាំ​មុខ​បណ្តោះ​អា​សន្ន​ប្រណាំង​ម៉ូតូ GP​នៅ​បា​រាំង

14 ឆ្នាំ មុន

កីឡា​ករ​អេ​ស្ប៉ាញ​​ដា​​នី ប៉េ​​ដ្រូ​​ហ្សា​​បាន​​ធ្វើ​​ឱ្យ​​មាន​​ចំ​ណាប់​​អា​រម្មណ៍​​ជា​​ថ្មី​​ពី​បណ្តា​អ្នក​ស្នេហា​វិ​ស័យ​កី​ឡា​ប្រ​ណាំង​ម៉ូ​តូ​Grand Prix​បន្ទាប់​ពី​រូប​គេ​​​បាន​យក​ឈ្នះ​ការ​ប្រ​ណាំង​​បណ្តោះ​អាសន្ន​​​កម្មវិធី​ French Grand Prixនៅទីលាន​ប្រណាំងក្រុង​​ Le Mansស្ថិត​​នៅ​​ភាគ​ខាង​លិច​ប្រ​ទេស​បា​រាំង​​​​​​​​​កាល​ពី​សៅរ៍​​ទី១៩​​​​ខែឧសភា​​ ។

ប៉េដ្រូ​ហ្សា​ដែល​ជា​អ្នក​បើក​បរ​ឱ្យ​ក្រុម​​ហុង​ដា​​​​បាន​យក​ឈ្នះ​ការ​នាំ​មុខ​បណ្តោះ​អា​សន្ន​ជា​លើក​ទី​២​​០​ក្នុងអា​ជីព​​បន្ទាប់​ពី​បញ្ចប់​ការ​ប្រណាំង​ក្នុងថិ​​​រ​វេលា១នាទី​និង​៣៣.៦៣៨​​​​​​​វិនាទី​ប្រជែង​យក​ឈ្នះ​កីឡាករមិត្ត​រួមក្រុមសញ្ជាតិអូ​​ស្ត្រា​លី​​ខា​ស៊ី ស្តូ​ន័រ​ដែល​បាន​បញ្ចប់​ការ​ប្រណាំង​ក្នុង​ចំណាត់​ថ្នាក់​ទី២​។ ស្តូ​ន័រ​​​​​​​​ប្រើ​អស់ថិរវេលា​​១នាទី​និង៣៣.៩៤១​វិនាទីគឺ​​០.៣០៣​​​​វិនាទី​យឺត​ជាង​កីឡាករ​ប៉េដ្រូហ្សា​។​ ចំណាត់​ថ្នាក់​ទី​៣​បាន​ទៅ​លើ​កីឡាករ​ជើង​ខ្លាំង​មក​ពី​អ៊ី​តា​លី Andrea Dovizioso​​​។ ​Doviziosoដែល​បើក​បរ​ឱ្យ​ក្រុមយ៉ា​ម៉ា​ហា​​​​បាន​បញ្ចប់​ការ​ប្រណាំង​ក្នុង​ថិរ​វេលា​១នាទី​និង​៣៣.៩៧៦​វិនាទី​។

កីឡាករ​អេស្ប៉ាញ​ម្នាក់​ទៀតចច ឡូ​រេន​ហ្សូ​​ ​ដែល​ជា​អ្នក​បើក​បរឱ្យ​​ក្រុមយ៉ា​ម៉ា​ហា​ដែរ​នោះ​ ​បាន​បញ្ចប់​ការ​ប្រណាំង​ដោយ​ប្រើ​អស់​ថិរវេលា​១​នាទី​និង​៣៤.១០៤​​​​វិនាទី​គឺ​០.៤៦៦​​វិនាទី​យឺត​ជាង​​ជាង​កីឡាករ​​ប៉េ​ដ្រូ​ហ្សា​និង​តាម​ពី​ក្រោយ​ដោយ​កីឡាករអង់​គ្លេស Cal Crutchlow​របស់​ក្រុម ​​Tech 3 Yamaha​ដែល​បញ្ចប់​ការ​ប្រណាំង​ក្នុង​លំ​ដាប់​ទី​៥​។ កីឡាករ​អា​មេរិក Ben Spies​របស់​ក្រុម យ៉ា​ម៉ា​ហា​បាន​ប្រើ​អស់​ថិរវេលា​១នាទី​និង​៣៤.៦៦៩​​​​​វិនាទី​ស្ថិត​ក្នុង​លំ​ដាប់​ទី​៦​​តាម​ពី​ក្រោយ​ដោយ​កីឡាករ​​ជើង​ខ្លាំង​របស់​អ៊ី​តា​លី វ៉ា​ឡឹន​ទី​ណូ រ៉ូ​ស៊ី​​​ដែលបញ្ចប់​​ការ​ប្រ​ណាំង​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ៧​​​​​។ ​ ឯ​កីឡាករអា​មេរិក​ Nicky Hayden​បញ្ចប់​ការ​ប្រណាំង​ស្ថិត​ក្នុង​ចំ​ណាត់​​ថ្នាក់​ទី១១។​ កីឡាកររូបនេះ​បាន​ប្រើ​អស់​ថិរ​វេលា១នាទី​និង៣៥.២៩១​​​​​វិនាទ​ី​យឺត​ជាង​កីឡាករប៉េ​ដ្រូ​ហ្សា​១.៦៥៣​វិនាទី​។​
ថ្លែង​បន្ទាប់​ពីទទួល​បាន​ជោគជ័យ​ ប៉េ​ដ្រូ​ហ្សា​​​​បា​នបញ្ជាក់​ថា​៖«​វា​ជា​ចុង​សប្តាហ៍​ដ៏​ស្រស់​ត្រកាល​មួយ​។ ​​ស្អែក​គឺ​ជា​ថ្ងៃ​ប្រកួត​ប្រជែង​យ៉ាង​ស្វិត​ស្វាញ​បំ​ផុត​។

ខ្ញុំ​គិត​ថា វា​ច្បាស់​ជា​មាន​ការ​ប្រដេញ​គ្នា​យ៉ាង​ខ្លាំង​ក្លា​បំ​ផុត​។ ការ​ប្រណាំង​ក្នុងថ្ងៃ​នេះ​ក្រុម​របស់​យើង​ទាំង​មូល​បាន​ធ្វើ​ការ​ងារ​ជា​មួយ​គ្នា​បាន​យ៉ាង​ល្អ​បំ​ផុត​ ជា​ពិសេស​ម៉ូ​តូ​ប្រ​ណាំង​ហាក់​ពុំ​មាន​បញ្ហា​ចោទ​អ្វី​ទេ»។ គេ​បាន​បន្ត​ថា​៖«ខ្ញុំ​ពិត​ជា​សប្បាយ​ចំពោះ​លទ្ធផល​លើក​នេះ​​។ ខ្ញុំ​បាន​សម្រុក​ទៅ​មុខ​យ៉ាង​ខ្លាំង​ទើប​ដណ្តើម​បាន​ការ​នាំ​មុខ​ តែ​យ៉ាង​ណា​ដល់​ផ្លូវ​បត់​ខ្ញុំ​បន្ថយ​ល្បឿន​បន្តិច​ដែរ» ។
សម្រាប់កី​ឡាករ​វ័យ​២៦​ឆ្នាំ​ប៉េ​ដ្រូ​ហ្សា​​  នេះ​គឺ​ជា​លើក​ទី​៣៨​​​ហើយ​ក្នុង​អា​ជីព​ជា​អ្នក​ប្រ​ណាំង​ដែល​រូប​គេ​ឈ្នះ​ការ​នាំ​មុខ​បណ្តោះ​អា​សន្ន​  តែ​បើ​និ​យាយ​តែ​ក្នុង​ប្រ​ភេទ​ម៉ូ​តូ Grand Prix វិញ​ វា​គឺ​ជា​ជ័យ​ជម្នះ​លើក​ទី​២០​ ៕