អគ្គលេខាធិការដ្ឋានរដ្ឋសភា មានទុក្ខយ៉ាងក្រៀមក្រំ សូមជូនដំណឹងដល់មន្ត្រីរាជការទាំងអស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ជ្រាបថា លោកសុខ សាយ តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាសមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ដែលបានទទួលអនិច្ចកម្មនៅថ្ងៃទី១៧ ឧសភា ២០១២ វេលាម៉ោង១០និង៣៤នាទីយប់ ក្នុងជន្មានយុ៦៣ឆ្នាំដោយរោគាពាធ ។
សពលោកសុខ សាយ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន នៅគេហដ្ឋានតាមបណ្តោយផ្លូវជាតិលេខ១១ ភូមិ២ សង្កាត់កំពង់លៀវ ក្រុងព្រៃវែង ។ ពិធីគោរពវិញ្ញាណក្ខន្ធនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១៨ ឧសភា ២០១២ ចាប់ពីពេលជូនដំណឹងនេះតទៅ ។ នៅថ្ងៃអាទិត្យ ថ្ងៃទី២០ ឧសភា ២០១២ វេលាម៉ោង២រសៀល សពនឹងត្រូវរំកិលពីគេហដ្ឋានដង្ហែឆ្ពោះទៅបូជានៅឈាបនដ្ឋានក្បែរស្តូបមិត្តភាពក្រុងព្រៃវែង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ