ការប្រកួតបាល់ទាត់យូហ្វាឆេមពានលីកវគ្គផ្តាច់ព្រ័ត្រសម្រាប់រាត្រីថ្ងៃសៅរ៍នេះមាន១ប្រកួត។ ក្រុម Bayern មានប្រៀបជាងក្រុម Chelsea ដោយសារប្រកួតក្នុងពហុកីឡដ្ឋានរបស់ខ្លួន តើក្រុម Bayern អាចលើកពានយូហ្វាឆេមពានលីកក្នុងទឹកដីរបស់ខ្លួនបានទេ ?
Bayern V Chelsea
Bayern (អាល្លឺម៉ង់)ធ្លាប់ទទួលបានជើងឯកយូហ្វាឆេមពានលីកចំនួន 4លើក ។ លើកពានចុងក្រោយគឺឆ្នាំ 2001 និងរងជើងឯកចំនួន 4លើកចុងក្រោយឆ្នាំ 2010 ។ Bayern ជាក្រុមលេខ1 មកពីពួល A ជាមួយនឹងប្រវត្តិ 6ប្រកួតជម្រុះក្នុងពូលគឺ 4-1-1 ស៊ុតបាល់បាន 11គ្រាប់ និងរបូតវិញ 6គ្រាប់ ។ ប្រកួតវគ្គ 16ក្រុមចុងក្រោយ Bayern បានទម្លាក់ក្រុម Basel ដោយគ្រាប់បាល់សរុបទាំងពីរជើង 7-1 ។ ចូលដល់វគ្គ8ក្រុម Bayern បានទម្លាក់ក្រុម Marseille ដោយគ្រាប់បាល់សរុបទាំងពីរជើង 4-0 ។ ចូលមកដល់វគ្គ 4 ក្រុមចុងក្រោយ Bayern បានទម្លាក់ក្រុម Real M ដោយការទាត់បាល់ប៉េណាល់ទី ។ លទ្ធផល 5ប្រកួតចុងក្រោយគឺ
3-0-2 ។ 3ប្រកួតចុងក្រោយគឺលេងឈ្នះ Stuttgart 2-0 ក្នុងផ្ទះ ឈ្នះ Koln 4-1 តែចាញ់ Dortmunt 5-2 ខាប់ក្រៅផ្ទះ ។
Chelsea (អង់គ្លេស)មិនដែលស្គាល់រសជាតិលើកពានរង្វាន់យូហ្វាឆេមពានលីកម្តងណាសោះ ។ Chelsea គឺជាក្រុមលេខ1 មកពីពូល E ។ 6ប្រកួតជម្រុះក្នុងពូលគឺ 3-2-1 ស៊ុតបាល់បាន 13គ្រាប់ និងរបូតវិញ 4គ្រាប់ ។ ប្រកួតវគ្គ 16ក្រុម Chelsea បានយកឈ្នះ Napoli 5-4 ដោយគ្រាប់បាល់សរុបទាំងពីរជើង ។ ប្រកួតវគ្គ8ក្រុមចុងក្រោយគឺទម្លាក់ក្រុម Benfica ដោយគ្រាប់បាល់សរុបទាំងពីរជើង 3-1 ។ ចូលមកដល់វគ្គ 4 ក្រុមចុងក្រោយ Chelsea បានទម្លាក់ក្រុម Barcelona ដោយគ្រាប់បាល់សរុបទាំងពីរជើងគឺ 3-2 ។ លទ្ធផល5ប្រកួតចុងក្រោយគឺ 3-0-2 ។ 3ប្រកួតចុងក្រោយគឺលេងឈ្នះ Liverpool 2-1 ខាប់ក្នុងផ្ទះ ចាញ់ Liverpool 4-1 ក្រៅផ្ទះ តែឈ្នះ Blackburn 2-1 ក្នុងផ្ទះ ។
ប្រវត្តិជួបគ្នា 2ប្រកួតគឺ ៖
-04-05 Chelsea 4-2 Bayern
-04-05 Bayern 3-2 Chelsea


ចែករំលែកព័តមាននេះ