លោកថូម៉ាស់ ក្រូត តំណាងផ្ទាល់របស់កីឡាករស៊ីនជី ខាហ្គាវ៉ា ខ្សែប្រយុទ្ធជនជាតិជប៉ុន របស់ក្លឹប Dortmund បានបញ្ជាក់ប្រាប់តាមប្រព័ន្ធវ៉េបសាយ «ហ្គោល»ថា កីឡាករខាហ្គាវ៉ាមានឱកាសធ្វើដំណើរទៅក្លឹប Man Utd ក្រោយពីមានបង្ហាញរូបភាពលោកហ្វើគូសុន ខណៈពេលធ្វើដំណើរទៅទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ«ដេអេហ្វេ បេ ប៉ូខាល» របស់អាល្លឺម៉ង់កាលពីសប្តាហ៍មុន ។
ខ្សែប្រយុទ្ធក្លឹប Dortmund រូបនេះ មានលេចឮដំណឹងផ្លាស់ក្លឹប ដោយមានក្លឹប Man Utd ផ្តល់ចំណាប់អារម្មណ៍ជាចម្បង ។ កីឡាករខាហ្គាវ៉ា បង្ហើបឱ្យដឹងថា នៅមិនទាន់សម្រេចពីអនាគតរបស់ខ្លួននៅឡើយទេ ទោះបីជាបានពិភាក្សាជាមួយលោកហ្វើគូសុន ដែលធ្វើដំណើរមកទស្សនាការប្រកួតដែលក្លឹប Dortmund យកឈ្នះក្លឹប Bayern Munich 5-2 ក៏ដោយ ។ កីឡាករខាហ្គាវ៉ានិយាយថា «លោកហ្វើគូសុន និយាយថា ខ្ញុំលេងបានល្អ និងមានក្លឹបជាច្រើននៅអឺរ៉ុបចាប់អារម្មណ៍ ។ ខ្ញុំមិនដឹងថា ក្លឹបណាល្អទេ ប៉ុន្តែក៏ជារឿងល្អ ប្រសិនបើបានលេងនៅប្រឺមីញេលីកអង់គ្លេស» ។
ចែករំលែកព័តមាននេះ