ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹប​ Barcelona ត្រៀម​ចែ​ចូវ​កីឡា​ករ​ឌីឌីយេ ដ្រក់​បា ខ្សែ​ប្រយុទ្ធ​ក្លឹប Chelsea មក​ពង្រឹង​ក្លឹប​នៅ​រដូវ​កាល​ថ្មី

14 ឆ្នាំ មុន

ក្លឹប Chelsea កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្ទាក់​ស្ទើរក្នុង​ការ​ចុះ​កិច្ច​សន្យា​ថ្មី​ដល់​កីឡា​ករ​ដ្រក់​បា ព្រោះ​អាយុរបស់​កីឡា​ករ​រូប​នេះ​​ឈាន​ចូល​ដល់​វ័យ​ចំណាស់​ជា​មូល​ហេតុ​ធ្វើ​​ឱ្យ​សាមី​ខ្លួន​មាន​ក្តី​ស្រមៃ​ក្នុង​ការ​ស្វែង​រក​ជម្រក​ថ្មី​ដែល​អាច​ផ្លាស់​ទៅ​ក្រប​ខណ្ឌ​បាល់​ទាត់​អាមេ​រិក​ ប៉ុន្តែ​ជា​ចុង​ក្រោយ​​នេះ​បាន​លេច​ឮ​​ដំណឹង​ថា ក្លឹប Barcelona យល់​ព្រម​ទទួល​យក​​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​កូតឌីវ័ររូប​នេះ​ហើយ​ ។

របាយ​ការណ៍​បញ្ជាក់​ថា ក្លឹប Barcelona ត្រៀម​ដាក់​សំណើ​ជា​កិច្ច​សន្យា​រយៈ​ពេល​២​ឆ្នាំ រួម​ទាំង​ប្រាក់​ឈ្នួល​៥​លាន​ផោន​ ដល់​កីឡា​ករ​ឌីឌី​យេ ដ្រក់​បា នឹង​រំពឹង​ថា​ ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​ដណ្តើម​ជើង​ឯក​យូហ្វា​ឆេម​ពាន​លីក​ដែល​ Chelsea នឹង​ជួប​ជា​មួយ​ក្លឹប Bayern Munich នៅ​យប់​ថ្ងៃ​សៅរ៍​ទី​១៩ ឧសភា ខាង​មុខ​ អ្វីៗ​គ្រប់​យ៉ាង​នឹង​បង្ហាញ​តម្រុយ​យ៉ាង​ច្បាស់ ។