ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រ៉ូប៊ែរតូ ម៉ាន់ស៊ីនី គ្រូ​បង្វឹក​ក្លឹប​​ Man City បញ្ជាក់​​ថា កីឡា​ករ​បាឡូ​តេលលី នឹង​ស្ថិត​នៅ​ក្នុង​ក្លឹប​ន្ត​ទៀត

14 ឆ្នាំ មុន

មាន​ពាក្យ​ចរាម​អារ៉ាម​ថា កីឡា​ករ​បាឡូ​តេលលី នឹង​ផ្លាស់​ចេញ​ពី​ Man City ក្នុង​អំឡុង​​ពេល​បិទរដូវ​កាល​នេះ ព្រោះ​សាមី​ខ្លួន​ខក​ខាន​មិន​បាន​ចូល​លេង​ជា​ច្រើន​ប្រកួត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​រដូវ​កាល​២០១១-២០១២ ។

កីឡា​ករ​ម៉ារីយ៉ូ បាឡូតេលលី អាច​ត្រូវ​ធ្វើ​ជា​ថ្នូរ​ក្នុង​ការ​ដោះ​ដូរ​ជា​មួយ​កីឡា​ករ​ស្លាតាន អ៊ីប្រាហ៊ី​ម៉ូវិច ហើយ​ខណៈ​ពេល​មាន​ឮពាក្យ​ចចាម​អារ៉ាម​នេះ​ធ្វើ​ឱ្យ​លោក​ម៉ាន់​ស៊ីនី ​​ខឹង​សម្បា​​ និង​ថ្លែង​ថា «អីុប្រាហ៊ីម៉ូវិច ជា​កីឡា​ករ​ឆ្នើម​ ប៉ុន្តែ​ខ្ញុំ​មិន​បាន​គិត​ថា​ក្លឹប AC Milan នឹង​មិន​លក់​​ឡើយ។ ក្នុង​រយៈ​ពេល​៥​សប្តាហ៍​កន្លង​មក ខ្ញុំ​គ្មាន​ចាប់​អារម្មណ៍​លើ​ទី​ផ្សារ​ដោះ​ដូរទេ​ ព្រោះកំពុង​ផ្ចង់​ស្មារតី​​ក្នុង​ការ​ដណ្តើម​ជើង​ឯក​នៅ​លីក​កំពូល។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ លោកក៏​បាន​គូស​បញ្ជាក់​ថា កីឡា​ករ​ម៉ារីយូ៉ បាឡូតេលលី នឹង​ស្ថិត​​នៅ​ក្លឹប​ Man City បន្ត​ទៀត​​ក្នុង​លក្ខណៈ​១០១ភាគ​រយ» ។