ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​រុតវ៉ាន់ ​នី​ស្តេលរ៉យ អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​​ជាតិ​ហូឡង់​របស់​ក្លឹប​​ Malaga ប្រកាស​ចូល​និវត្តន៍

14 ឆ្នាំ មុន

រុតវ៉ាន់ នី​ស្តេលរ៉យ អតី​ត​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ហូឡង់ ប្រកាស​ចូល​និវត្ត​ន៍នៅ​ក្នុង​វ័យ​៣៥​ឆ្នាំ ក្រោយ​ពី​ឈាន​ជើង​ចូល​ក្នុង​អាជីព​កីឡាករ​បាល់​ទាត់​អស់​រយៈ​ពេល​ជាង​១៩​ឆ្នាំ ។

​កីឡាករ​រុតវ៉ាន់ ​នីស្តេល​រ៉យ បាន​ចូល​លេង​ឱ្យ​ក្លឹប Malaga ជា​ក្លឹប​បច្ចុប្បន្ន​ក្នុង​ក្រប​ខណ្ឌ​ La Liga កាល​ពី​ថ្ងៃទី​១៣ ឧសភា កន្លង​មក​​ ​និង​ចាត់​ទុក​ថា​​ជា​លើក​ចុង​ក្រោយ​​ក្នុង​នាម​ជា​កីឡា​ករ​បាល់​ទាត់​អាជីព​របស់​គេ​ ហើយ​​ពេល​នេះ​គេ​បាន​ប្រកាស​ចូល​និវត្ត​ន៍ជា​ផ្លូវ​ការ ។ អតី​តខ្សែ​ប្រយុទ្ធ​ក្លឹប​ Man Utd (នីស្តេល​រ៉យ) រូប​នេះ​និយាយ​​ថា «កាល​ពី​ថ្ងៃទី​១៣ ឧសភា កន្លង​មក​ ខ្ញុំចូល​ប្រកួត​បាល់​ទាត់​ជា​អាជីព​ចុងក្រោយ​ ។  ខ្ញុំ​គិត​ថាដល់​ពេល​វេលា​ដែល​ខ្លួន​ឈប​់​លេង​ ព្រោះ​ស្ថានភាព​រាង​កាយ​មិន​អំ​ណោយ​ផល​ល្អ»។