កីឡាករចូហាត កាលពីថ្ងៃអាទិត្យកន្លងទៅបានទទួលរង្វាន់«Golden Glove » ឬអ្នកចាំទីដែលបាល់ចូលទីមានចំនួនតិចប្រចាំក្របខណ្ឌបាល់ទាត់ប្រឺមីញេលីកជាឆ្នាំទី២បន្តបន្ទាប់គ្នា ក្រោយពីជួយក្លឹប Man City ដណ្តើមជើងឯកក្នុងលីកកំពូលជាលើកដំបូងក្នុងអំឡុងពេល៤៤ឆ្នាំ ។
កីឡាករចូហាត មានទម្រង់លេងរឹងមាំការពារបាល់មិនឱ្យចូលទីបានសរុប១៧ប្រកួត ក្នុងរដូវកាល២០១១-២០១២ តិចជាងកាលពីឆ្នាំមុនចំនួន១ប្រកួត ។ គួរបញ្ជាក់ថា អ្នកចាំទីក្រុមជម្រើសជាតិអង់គ្លេស និងក្លឹប Man Citty វ័យ២៥ឆ្នាំរូបនេះ នៅមានឱកាសនឹងក្លាយជាអ្នកចាំទីទី២ ដែលទទួលរង្វាន់នេះចំនួន៣លើកបន្តបន្ទាប់គ្នា បន្ទាប់ពីលោកប៉េប៉េ រ៉េណា អ្នកចាំទីជនជាតិអេស្ប៉ាញរបស់ក្លឹប Liverpool ប្រសិនបើគេបានទទួលការជ្រើសរើសជាថ្មីនៅរដូវកាលក្រោយ ។
ចែករំលែកព័តមាននេះ