លោកអាឡិចហ្វើគូសុន គ្រូបង្វឹកក្លឹប Man Utd បញ្ជាក់ថា កីឡាករផូល ស្កូល ខ្សែបម្រើវ័យចំណាស់នឹងបន្តលេងឱ្យក្លឹបក្នុងរដូវកាល២០១២-២០១៣ ក្រោយពីបន្តកិច្ចសន្យារយៈពេល១ឆ្នាំ ។
កីឡាករផូល ស្កូល បានត្រឡប់មកលេងឱ្យក្លឹប Man Utd ជាថ្មីក្នុងខែមករា កន្លងមក ក្រោយពីប្រកាសចូលនិវត្តន៍កាលពីរដូវកាលមុនដោយកីឡាករវ័យ៣៧ឆ្នាំរូបនេះ នៅមានទម្រង់លេងល្អ និងធ្វើឱ្យលោកហ្វើគូសុន សម្រេចចិត្តប្រើប្រាស់រូបគេបន្តទៀត។
លោកហ្វើគូសុន បញ្ជាក់ប្រាប់ស្ថានីយទូរទស្សន៍ MUVT ថា «អ្វីៗគ្រប់យ៉ាងបានរួចរាល់ហើយ គេ(កីឡាករស្កូល)នឹងនៅទីនេះបន្តក្នុងរដូវកាល២០១២-២០១៣» ។
ចែករំលែកព័តមាននេះ