សារព័ត៌មានបរទេស ផ្សាយថា មានផ្សែង និងផេះខ្មួលខ្មៅបាញ់ចេញពីមាត់ភ្នំភ្លើង «ប៉ូប៉ូហ្គាតេប៉េត» នៅទីក្រុងសាន់ នីកូឡាស ដេឡូស រ៉ានសូស ប្រទេសម៉ិចស៊ិក ឆ្ងាយពីក្រុងម៉ិចស៊ិកូស៊ីទី នៅភាគខាងកើត ឆៀងខាងត្បូងប្រហែល៧៥គីឡូម៉ែត្រ ។
របាយការណ៍បញ្ជាក់ឱ្យដឹងថា ការផ្ទុះភ្នំភ្លើងដែលមានកម្ពស់ជាង៥.៤៥០ម៉ែត្រនេះ ធ្វើឱ្យអាជ្ញាធរត្រូវប្រកាសបិទសាលារៀន និងត្រៀមជម្លៀសប្រជាជនចេញពីតំបន់ ៕
ចែករំលែកព័តមាននេះ