ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ រិចឆ័រមុន​ នៅ​ស្វ៊ីស​បង្ហាញ​ថា​ អត្រា​​លក់​ទំនិញ​មាន​ស្លាក​យី​ហោ​ល្អនៅអាស៊ីជំរុញ​ឱ្យ​​​ទទួល​បាន​ប្រាក់​​ចំណេញ​កើន​ឡើង​

14 ឆ្នាំ មុន

ប្រភពពី​ AFP បាន​ផ្សាយ​​ឱ្យ​ដឹង​ថា ​រិចឆ័រ​មុន​ (Richemont) ម្ចាស់​​​ស្លាក​​យី​ហោ​​មុខ​​ទំនិញ​​ល្អ​របស់​​​ស្វ៊ីស​​បាន​បង្ហើប​​ពី​ប្រាក់​​ចំណេញ​​ប្រចាំ​​​​ឆ្នាំ​ថា​បាន​កើន​ឡើង​ខ្ពស់​​​ ខណៈ​ពេល​​​បរិមាណ​​នៃ​តម្រូវ​ការ​​ទំនិញ​​ប្រភេទ​​​​នាឡិកា​ និង​គ្រឿង​​​ពេជ្រ នៅ​ក្នុង​ភូមិ​​ភាគ​អាសីុ​​គ្មាន​​ការ​ធ្លាក់​ចុះ​ ។

Richemont ផ្សាយ​​ឱ្យ​ដឹង​ថា ​ប្រាក់​ចំណេញ​​​​​​ក្នុង​ឆ្នាំ​​សារពើពន្ធ​បញ្ចប់​​កាល​ពី​ថ្ងៃ​ទី​​៣១ ​មីនា ​កន្លង​មក​​ បាន​​​កើនឡើង​​៤៣%​ មាន​តម្លៃ​​ប្រហែល​​១.៥០០​លាន​អឺរ៉ូ​ ។ ចំណែក​ប្រាក់​​ចំណេញ​ពី​ដំណើរ​ការ​​ជំនួញ​កើ​ន​ខ្ពស់​៥១%​ ឬ​ប្រហែល​​២.០០០​លាន​អឺរ៉ូ ​ខណៈ​ពេល​​​ចំនួន​ការ​លក់​​​ឡើង​ខ្ពស់​​២៩% ឬ​​មាន​តម្លៃ​​ប្រហែល​​៨.៩០០​លាន​អឺរ៉ូ ។

​ក្រុម​ហ៊ុន​​​ខាង​លើ​​ បាន​បញ្ជាក់​​​ឱ្យ​ដឹង​ថា​​ អាសីុ​​​ប៉ាសីុ​ហ្វិក គឺ​​ជា​​ភូមិ​​​ភាគ​​ដែល​មាន​​សក្តានុ​ពល​ខ្ពស់​​​ក្រោយពី​មាន​ការ​រីកចម្រើន​​ដ៏​រឹង​មាំ​​អស់​រយៈ​ពេល​​ជា​ច្រើន​ឆ្នាំ​​កន្លង​មក​ និង​​បច្ចុប្បន្ន​​​ក្លាយ​ជា​​តំ​បន់​​​ល​ក់​ទំនិញ​ប្រហែល​៤២% ។

​លោក​យ៉ូហាន រូ​ភើត​ ប្រធាន​​​​ក្រុម​ហ៊ុន​​​​​​ថ្លែង​​​ថា «យើង​​​ត្រេក​អរ​​នឹង​បញ្ជាក់​ថា Richemont ​ទទួល​ជោគ​ជ័យ​​​លើ​ការ​​​​​រីក​លូត​លាស់​​​​​ផ្នែក​លក់ »។​ ​ប្រធាន​ក្រុ​ម​ហ៊ុន​​​បាន​​បញ្ជាក់​​​បន្ត​ទៀ​ត​ថា ​បច្ចុ​ប្បន្ន​​​​​មា​ន​ការ​​​ទទួល​ស្គាល់​​​ពី​​ស្ថាន​​ភាព​​​​សេដ្ឋ​​កិច្ច​​មិន​ប្រាកដ​ប្រជា​នៅ​តំបន់​​អឺ​រ៉ុប​​ ។ សម្រាប់​​​និន្នា​ការ​​​​ទៅ​ថ្ងៃ​​​អនា​គត​​របស់​ក្រុម​ហ៊ុន​​​​​ គឺ​ការ​បើក​ហាង​ថ្មី​​និង​សង្កត់​ធ្ងន់​លើ​ទី​ផ្សារ​​​ដែល​​មាន​​​ការ​រីក​ចម្រើន​​​ស្ថិត​នៅ​​​​ទីតាំង​​​តំបន់​ទេស​ចរណ៍​​​​សំខាន់ៗ ៕