ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​ស៊ីរី​ធ្វើ​ប្រតិបត្តិការ​​ជាច្រើន​​ក្នុង​ប្រទេស

14 ឆ្នាំ មុន

កងទ័ពស៊ីរី​​​កាលពី​ថ្ងៃទី​១៦ឧសភា​បានធ្វើ​ប្រតិបត្តិការ​ក្នុង​​តំបន់​ជា​​ច្រើន​​​របស់​​ប្រទេស​ ពិសេសក្នុង​ខេត្ត​ដឺរ៉ាអា និង​ខេត្ត​អ៊ីលីប ព្រម​ទាំងនៅទីក្រុង​ហូម ។​ប្រធានាធិបតី​​ស៊ីរី​​លោក​​បាចា​​អាល់​អាសាដ​ អះអាង​ក្នុង​បទសម្ភាសន៍​មួយជាមួយ​​ទូរទស្សន៍​រុស្ស៊ី​ថា​ការបោះ​​ឆ្នោតសភា​កាលពី​ថ្ងៃទី៧ឧសភា​ដោយពួក​​ប្រឆាំងធ្វើ​ពហិការ​មាន​អ្នក​​​ចូល​រួម​បោះឆ្នោតដល់​ទៅ​​៥១,២៦​%​បង្ហាញ​​ថា ពល​រដ្ឋ​ស៊ីរី​គាំទ្រ​របប​​របស់​​លោក​ប្រឈម​​មុខនឹង​​ពួក​ប្រឆាំង​ព្រមទាំង​ពួកភេរវករ ។​

យោងតាម​​​តួលេខ​របស់​​អង្គការ​​​សិទ្ធិ​​មនុស្ស​ស៊ីរី​​OSDH លំអៀង​ទៅ​ពួក​ប្រឆាំង​​​ថា​ការ​បង្ក្រាប​​និង​ការ​​ប្រយុទ្ធ​​​​​គ្នា​​កាលពី​ថ្ងៃទី​​១៦​​ឧសភា​ បណ្តាល​ឱ្យ​​ស្លាប់​​មនុស្ស​២៧​នាក់​​​ទៀត​​​ទោះបី​ជាមាន​វត្ត​មាន​របស់​អ្នក​សង្កេតការណ៍​អ.ស.ប​ ទទួល​​​បន្ទុក​​​ត្រួតពិនិត្យ​បទឈប់​បាញ់​​គ្នា​ពេល​​នេះ​ឡើង​​ដល់​​ជាង២០០​នាក់​​រួចហើយ​​​ក្តី ។

​លោក​​​អាសាដ​​បាន​​ចោទ​ប្រកាន់​​​ពួក​​ប្រឆាំង​​ថា​ ​​ទទួល​​​អាវុធ​​​និង​ទឹក​ប្រាក់​​ពី​​ប្រទេសក្រៅ​​ ផ្សេងៗ​​ ។  ​លោក​បរិហារថា  ​បណ្តា​​​ប្រទេស​លោក​​ខាង​លិច​និយាយ​​តែពីអំពើ​ហិង្សារបស់​​រដ្ឋាភិបាល​​តែពុំ​ដែល​និយាយ​​មួយ​មាត់​ឡើយ​ពីពួក​​ភេរវករ ។ លោក​​រិះគន់​​ជាពិសេស​ដល់​​ប្រទេសបារាំងដោយលោក​សំដែង​ក្តីសង្ឃឹម​​​ថា​​បារាំង​នឹង​ធ្វើ​ការ​ត្រិះរិះ​ពិចារណា​​ជាថ្មី​ជាមួយ​​នឹង​​ប្រធានាធិបតី​ថ្មី។​
​លោក​អាល់អាសាដ​​បន្តថា លោកកូហ្វី​អាណាន់​​ នឹងមក​កាន់​​ស៊ីរី​​ក្នុង​ខែនេះ​ហើយ​ខ្ញុំ​​​នឹង​ស្នើ​​ឱ្យ​​​លោក​​​ធ្វើ​​ការ​​ពន្យល់​​​នានា ៕