ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​កណ្តាល​នៃ​ចក្រភព​អស់​គ្លេស​ ត្រៀ​ម​​ប្រកាស​កាត់បន្ថយ​ទិសដៅ​ការរី​ក​ចម្រើន​សេដ្ឋ​កិច្ច​ឱ្យ​នៅ​សល់​ក្នុង​អត្រា​ ​0,75%

14 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ កាលពី​ថ្ងៃ​ទី​១៦​ ឧសភា​ ​​ផ្សាយ​ឱ្យដឹង​ថា​​ ធនាគារ​កណ្តាល​នៃ​ចក្រភព​អង់​គ្លេស​​​«​Bank of England» ត្រៀម​ប្រកាស​កែ​សម្រួល​កាត់​បន្ថយ​ទិសដៅ​ការរីក​ចម្រើន​ផ្នែក​សេដ្ឋ​កិច្ច​របស់​អង់​គ្លេស​ ​ដោយ​រំពឹងថា​ ការរីក​ចម្រើ​ន​ផ្នែក​​សេដ្ឋ​កិច្ច​ក្នុង​ឆ្នាំ​នេះ​ អា​ច​ស្ថិត​នៅ​០,៧៥​%​ ។

របាយ​ការណ៍​បញ្ជាក់​ថា​ លោក​សឺ​ម័រ​វី​ន​ ឃីង​​ ​ទេសាភិបាល​ធនា​គារ​កណ្តាល​ ​របស់​អង់​គ្លេស​ត្រៀម​ប្រកាស​កាត់បន្ថយ​ទិស​ដៅ​អត្រា​ការរី​ក​លូត​លាស់​ផ្នែក​សេដ្ឋ​កិច្ច​របស់​ប្រទេស​ក្នុងឆ្នាំ​នេះ​ ​នៅសល់​ប្រហែល​០,៧៥​%​ ពីទិស​ដៅ​ចាស់​មាន​ប្រហែល​១,២%​ ដែល​ធ្លាប់​បាន​ព្យាករ​ទុក​កាលពី​៣​ខែ​មុន​ ។

បណ្តា​អ្នក​វិភាគ​គូស​បញ្ជាក់​ថា​ ​មូល​ហេតុ​សំខាន់​ដែល​ធ្វើ​​ឱ្យ​ធនាគារ​របស​់​អង់គ្លេស​ត្រូវបន្ថយ​ទិស​ដៅ​ការរីក​លូតលាស់​ផ្នែ​ក​សេដ្ឋ​កិច្ច​ ព្រោះ​អត្រា​អតិ​ផរណា​សាច់ប្រាក់​នៅក្នុង​ប្រទេស​នៅ​មិន​ទាន់​ធ្លាក​់​ចុះ​ តាម​រយៈ​ការព្យា​ករ​ទុ​ក​ ដោយ​សង្កេត​ឃើញ​តាមរយៈ​តួ​លេខ​ការ​ចំណាយ​របស់​​​​​អ្នក​បរិភោគ​ ឬ​អ្នកប្រើ​ប្រាស់​នៅ​ក្នុង​ខែ​មីនា​ ​កន្លង​មក​ ​​កើន​ខ្ពស់​ប្រហែល​៣,៥%​ ផ្ទុយ​ពី​​ការ​រំពឹងទុក​ពី​មុន​ ​ដែ​លបញ្ជាក់​ថា​ ការ​ចំណា​យ​​សម្រាប់​អ្នក​បរិភោគ​ នឹងធ្លាក់ចុះ​នៅសល់​ប្រហែល​២%​ ​ខណៈ​ពេល​ស្ថាន​ភាព​សេដ្ឋ​​កិច្ច​បច្ចុប្បន្ន​​មិនទាន់​មាន​លក្ខ​ណៈ​ល្អប្រសើរ​ ​៕