ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ទួរីស​ផ្ទុក​​ទំនិញ​ធ្ងន់​ពេក​បើក​ដាច់​កង់​​ក្រោយ​ខាង​ឆ្វេង​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​​ទួរីស ​ពណ៌​ទឹក​ប៊ិច ​ផ្ទុក​ទំនិញ​ពេញ​​រថយន្ត ខណៈ​​ពេល​បើក​តាម​មហា​វិថី​ព្រះ​មុនី​វង្ស​ដល់​មុខ​មជ្ឈ​មណ្ឌល​​កម្សាន្ត​​រ៉ក ស្រាប់​តែ​ដាច់​កង់​ក្រោយ​​ខាង​ឆ្វេង​បើក​ទៅ​បុក​លែង​រួច ។

ហេតុ​ការណ៍​​នេះ​កើត​ឡើង​​កាល​ពី​​វេលា​ម៉ោង​៦​និង​៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ឧសភា នៅ​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន ​តែ​សំណាង​ល្អ​មិន​បណ្តាល​ឱ្យ​​នរណា​ម្នាក់​រង​របួស​នោះ​ទេ ។ ​ក្រោយ​ពេល​កើតហេតុ​​ប៉ូលិស​​ប៉ុស្តិ៍​​បឹង​ត្របែក​​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​​ធ្វើ​ចរា​ចរណ៍​ដើម្បី​កុំ​​ឱ្យ​ស្ទះ​​ចរា​ចរណ៍ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕