វិមានប្រធានាធិបតីហ្វ៊ីលីពីន ម៉ាឡា កាណាង រាយការណ៍កាលពីថ្ងៃទី១៦ឧសភាថា ប្រធានាធិបតីហ្វ៊ីលីពីនលោកបេនីញ៉ូ អាគីណូ បានតែងតាំងបេសកជនពិសេស២រូបប្រចាំប្រទេសចិន ។ ក្នុងចំណោមបេសកជនពិសេសទាំង២រូបនោះមួយរូបជាអតីតឯកអគ្គរដ្ឋទូតហ្វ៊ីលីពីន ប្រចាំប្រទេសចិន លោកដូមីនហ្គោលី ហើយបេសកជនមួយរូបទៀតគឺលោក CESAR ZALAMEA ប្រធាន និងជាប្រធានអគ្គនាយករបស់ក្រុមហ៊ុន FOCUS RANGE INTERNATIONAL LTD ។
វិមានម៉ាឡាកាណាង គូសបញ្ជាក់ទៀតថា លោកអាគីណូ ដែលពេលនេះកំពុងជ្រើសរើសឯកអគ្គរដ្ឋទូតថ្មីមួយរូបប្រចាំប្រទេសចិននោះ បានចុះហត្ថលេខាលើឯកសារតែងតាំងបេសកជនពិសេសទាំង២រូបនោះកាលពីថ្ងៃទី១០ឧសភាកន្លងមកនេះ ដែលអាណត្តិរបស់អ្នកទាំង២មានរយៈពេល៦ខែ ។
យោងតាមវិមានម៉ាឡាកាណាង ថា លោកលី នឹងរួមសហការយ៉ាងជិតស្និទ្ធហើយនឹងផ្តល់ព័ត៌មានជាទៀងទាត់ពីការផ្តួចផ្តើមគំនិតទាំងឡាយធ្វើឡើងដោយឯកអគ្គរដ្ឋទូតហ្វ៊ីលីពីន ប្រចាំប្រទេសចិន និងរបស់អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីនិងប៉ាស៊ីហ្វិក។ លោកក៏ត្រូវបញ្ជូនរបាយការណ៍ទៀងទាត់ដែរជូនដល់រដ្ឋមន្ត្រីការបរទេសស្តីពីបេសកកម្មផ្លូវការទាំងឡាយ ហើយត្រូវបំពេញកាតព្វកិច្ចដទៃទៀតដើម្បីពង្រឹងទំនាក់ទំនងរវាងហ្វ៊ីលីពីននិងចិន ។
ក្នុងឋានៈជាបេសកជនពិសេសទទួលបន្ទុកខាងវិនិយោគ លោក ZALAMEA មានបេសកកម្មលើកទឹកចិត្តពួកអ្នកវិនិយោគចិនឱ្យមកបណ្តាក់ទុននៅហ្វ៊ីលីពីន ៕
ចែករំលែកព័តមាននេះ