ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូទីន​​និង​លោក​ម៉េដ​វេដេវ​​ពិភាក្សា​ពី​បញ្ហា​​​​​ប្រជុំ​​កំពូល​G-8

14 ឆ្នាំ មុន

ផ្នែក​សារព័ត៌​មាន​​របស់​​វិមាន​ក្រឹមឡាំង​​រាយកាណ៍​ថា​ប្រធានាធិបតី​រុស្ស៊ី​​លោក​វ៉្លាឌីមៀរ ពូទីន ​​និង​នាយករដ្ឋមន្ត្រី​លោក​ឌីមីឌ្រី ម៉េដ​វេដេវ​​ ​បានពិភាក្សាគ្នា​​កាលពី​ថ្ងៃទី១៦ឧសភា​​​ពីបញ្ហា​​ទាំងឡាយ​ដែល​ទាក់ទិន​ដល់​កិច្ចប្រជុំ​​កំពូល​របស់​ G-8 ។ ក៏ប៉ុន្តែ​ផ្នែក​សារព័ត៌​មាន​​នោះពុំ​​បាន​​​លាត​ត្រដាងពីភាព​លម្អិត​នៃ​ការពិភាក្សា​​គ្នា​នោះ​រវាង​​​លោក​ពូទីន​និង​លោក​ម៉េដវេដេវ​​​​ឡើយ ។​

មុននេះ​លោក​ពូទីន​​ប្រកាស​ថា លោក​​នឹង​ពុំ​​ទៅ​​ចូលរួម​ក្នុង​​​​​​កិច្ច​ប្រជុំ​​កំពូល​​នោះឡើយ​ដោយ​​​លើក​ហេតុផល​ពីការ​ជាប់​​រវល់​​ក្នុង​ការ​បង្កើត​រដ្ឋា​ភិបាល​ថ្មី​ដោយ​​ឱ្យ​លោក​ម៉េដ​វេដេវ​​ទៅ​ចូលរួម​​​​ជំនួស ។ កិច្ច​ប្រជុំ​​កំពូល​​G-8នោះ​​ត្រូវ​ធ្វើ​​នៅសហរដ្ឋអាមេរិក​​នា​ថ្ងៃទី​​១៨​និង​១៩ឧសភា​ ខាង​មុខនេះ ។​​ 

​កាលពី​ថ្ងៃទី​១៦ឧសភា​ដែរ កាសែត​KOMMERSANT ​របស់​​​រុស្ស៊ី​រាយការណ៍​ថា ប្រធានាធិបតី​អាមេរិក​​​លោកបារ៉ាក់ អូបាម៉ា​ ​និង​លោក​​​ម៉េដវេដេវ​ នឹងជួប​​គ្នា​ទ្វេភាគី​​នៅ​ខាង​ក្រៅ​​​កិច្ច​ប្រជុំ​​​​កំពូល​ G-8​ ​​នោះឯ CAMP DAVID។  ​កាសែត​ជា​ប្រភព​ព័ត៌​មាន​​របស់​​​រដ្ឋាភិបាល​​រុស្ស៊ី​​នោះ​​បន្តថា លោក​បារ៉ាក់ ​អូបាម៉ា នឹង​មិន​ពិភាក្សា​​​ជាមួយ​លោកម៉េដវេដេវ​​​​ពីបញ្ហា​​​ការពារ​​ប្រឆាំង​​មីស៊ីល​និ​ង​ទំនាក់​ទំនង​​ពាណិជ្ជ​កម្ម​ទ្វេភាគី​​​ឡើយ មកពី​អវត្ត​មាន​របស់​​លោកពូទីន ។

បញ្ហា​​​​ទាំង​នោះ​​នឹងពិភាក្សា​ក្នុង​​ឱកាស​នៃការ​ជួបគ្នា​រវាងលោក​អូបាម៉ា​​ និង​លោកពូទីន​នាខែ​មិថុនា​​ក្នុង​ឱកាស​នៃកិច្ច​ប្រជុំ​កំពូល​​​ G-20  ​នៅ​​ប្រទេស​​មុិចស៊ិក ៕