ក្នុងពេលថ្មីៗនេះ គណៈកម្មាធិការប្រជាជនក្រុងហាណូយបានសុំការអនុញ្ញាតពីក្រសួងយុត្តិធម៌ដើម្បីផាកពិន័យទ្វេដងលើអ្នករំលោភច្បាប់ចរាចរណ៍នៅក្នុងទីក្រុងក៏ដូចជាការដកហូតយកយានជំនិះដែលខុសច្បាប់ទៅរក្សាទុក។
យោងតាមអាជ្ញាធរក្រុងហាណូយឱ្យដឹងថា គិតពីថ្ងៃទី២០ឧសភា ឆ្នាំ២០១០ដល់ថ្ងៃទី១៥ខែមីនាឆ្នាំ២០១២ ប៉ូលិសចរាចរបានផាកពិន័យបទល្មើសបានជាង ១,១៣លានករណីនិងប្រមូលបានប្រាក់១៤,៥លានដុល្លារអាមេរិក ។ក្នុងចំនួនមាននោះជិត៨៦២.០០០ករណីកើតឡើងនៅក្នុងទីក្រុង។ ការរំលោភបំពានដែលកើតជាញឹកញាប់បំផុតមានដូចជា ជិះបញ្ច្រាសទិស បំពានភ្លើងស្តុប ធ្វើដំណើរលើផ្លូវដែលគេហាម បើកបរហួសល្បឿនកំណត់។ល។ ពីបទល្មើសទាំងនេះ ប៉ូលិសបានរឹបអូសជាបណ្តោះអាសន្ននូវរថយន្ត ៣.៦០០គ្រឿង ម៉ូតូ ៣៦.៥០០គ្រឿងនិងបណ្ណកម្មសិទ្ធិយានជំនិះចំនួន២៥០០០០។
ការបន្ថែមប្រាក់ផាកពិន័យអាចជាវិធានការល្អមួយកុ្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។អភិបាលរងក្រុងហាណូយ Nguyen Van Khoiនិយាយថា បទល្មើសមួយចំនួនដូចជា បើករំលោភស្តុបក្រហម បើកបង្ហោះ ធ្វើមិនដឹងមិនឮនឹងការណែនាំរបស់ភ្នាក់ងារចរាចរណ៍ ។ល។ គឺជារឿងថោកទាបបំផុត។ ក្រុងហាណូយចង់បង្កើនតម្លៃផាកពិន័យហើយត្រូវការសិទ្ធិរឹបអូសយកយានជំនិះរបស់ជនល្មើសយកទៅរក្សាទុកអាចដល់១០ថ្ងៃក្នុងគោលបំណងធ្វើឱ្យរាងចាល ៕
ចែករំលែកព័តមាននេះ