ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​តែ​ងាក​និយាយគ្នា​ជិះ​ម៉ូតូ​ទៅ​បុកគូទ​ម៉ូតូ​មួយគ្រឿង​ទៀត​ដួល​សន្លប់​

14 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​ បុរស​២នាក់​បងប្អូន​​ជិះ​ម៉ូតូ​ឌុបគ្នា​​រវល់​​តែ​ងាក​ក្រោយ​និយាយ​គ្នា​ ជ្រុល​ទៅ​បុក​គូទ​ម៉ូតូ​ពី​ខាងមុខ​ បណ្តាល​ឱ្យ​ដួល​សន្លប់​​២០នាទី​​ ទើប​ដឹង​ខ្លួនវិញ ។ ​គ្រោះថ្នាក់​​ចរា​ចរ​ណ៍​នោះ​​កើត​ឡើង​​កាលពីវេលាម៉ោង​​៧​និង​២០​នាទី​យប់​​ថ្ងៃទី​១៦ ឧសភា ​លើ​កំណាត់​ផ្លូវ​២៣០ ​ក្នុង​​សង្កាត់​ផ្សារ​ដើមគ ខណ្ឌទួលគោក ។

សាក្សី​ឃើញ​​ហេតុការណ៍​បានឱ្យ​ដឹងថា ​ម៉ូតូ​វីវ៉ា ​ពណ៌​ក្រហម ជិះ​ឌុបគ្នា​២​នាក់​បងប្អូន​​ តាមផ្លូវ​​​​លេខ​២៣០ ពី​លិច​​ទៅ​កើត ​ក្នុង​ល្បឿន​លឿន​គួរសម​ដែរ ​ហើយ​រវល់​តែ​​ងាក​ក្រោយ​​និយាយ​គ្នា ស្រាប់តែ​ជ្រុល​​ទៅ​បុក​​គូទម៉ូតូ ឌ្រីម​សេ១២៥ ពណ៌​ខ្មៅ ​ជិះ​នៅ​ខាង​មុខ បណ្តាល​​ឱ្យ​​ដួល​ម៉ូតូ​​ សន្លប់អ្នក​ជិះ​ពី​ក្រោយ​​អត់​ពាក់​មួក​ការពារ​សុវត្ថិ​ភាព​។ ​ចំណែក​អ្នក​បើក​បរ​គ្រាន់តែ​រលាត់​ដៃ​ជើង តិច​តួច ដោយឡែក​ម៉ូតូ​ឌ្រីមសេ១២៥ មិ​ន​បាន​ដួល​​ទេ ​បានបើកទៅមុខ​បន្តទៀត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕