អគ្គលេខាធិការរបស់វិមានប្រធានាធិបតីបារាំងអេលីហ្សេលោកព្យែរ រឺណេ ឡឺម៉ាស់ ប្រកាសកាលពីថ្ងៃទី១៦ឧសភាពីបញ្ជីឈ្មោះសមាសភាពនៃរដ្ឋាភិបាលរបស់លោកប្រធានាធិបតីហ្វ្រង់ស្វ័រ ហូឡង់ ដែលមានរដ្ឋមន្ត្រី៣៤រូបក្នុងនោះមាននារី១៧រូប ។ ក្នុងចំណោមរដ្ឋមន្ត្រីទាំងនោះអតីតនាយករដ្ឋមន្ត្រីលោកឡូរ៉ង់ ហ្វាប៊ីអ៊ូស អាយុ៦៥ឆ្នាំ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសបារាំង ។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ្សង់ ម៉ារ អៃរ៉ាអ៊ុល មានរដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីប្រតិភូ៣៤រូបក្នុងនោះមាននារី១៧រូប ។ លោកវ៉ាង់សង់ ពឺអុីលឡុង ជារដ្ឋមន្ត្រីអប់រំ ។ លោកព្យែរ ម៉ូស្កូវីស៊ី ក្លាយជារដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ លោកម៉ានុយអែល វ៉ាល់ តែងតាំងជារដ្ឋមន្ត្រីមហាផ្ទៃ ហើយលោកNICOLE BRICQ ជារដ្ឋមន្ត្រីបរិស្ថាន ។ ចំណែកលោកស្រី NAJAT VALLAUD-BELKACERM អាយុ៣៤ឆ្នាំ ជារដ្ឋមន្ត្រីក្រសួងសិទ្ធិនារី និងជាអ្នកនាំពាក្យរដ្ឋាភិបាល ។ កិច្ចប្រជុំលើកដំបូងរបស់រដ្ឋាភិបាលនឹងធ្វើនារសៀលថ្ងៃទី១៧ ឧសភា វេលាម៉ោង១៥ម៉ោងក្នុងស្រុក ៕
ចែករំលែកព័តមាននេះ