ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​និង​ភ្លៀង​​​នៅចិន​​​​អ្នក​ស្លាប់​​​​មាន​ជាង​​100​នាក់​​

14 ឆ្នាំ មុន

ទីភ្នាក់​ងារ​​​ជាតិ​តស៊ូ​​ប្រឆាំង​គ្រោះ​មហន្ត​រាយ​​​ចិន​​​រាយ​ការណ៍​​​​កាលពី​ថ្ងៃទី​​១៦ ឧសភា​​ថា​​ ព្យុះ​និង​​​​ភ្លៀង​​ធ្លាក់​​​​ខ្លាំង​​នានា​​បណ្តាល​ឱ្យ​​មនុស្ស​​ស្លាប់​​​១០២​នាក់​ និ​ង​បាត់​​ខ្លួន​​​​៣០​នាក់​ទៀត​​ក្នុង​ប្រទេស​​​ចិន​​ចាប់តាំងពី​ដំណាច់​ខែមេសា​មក ។

​ក្នុង​​​តុល្យការ​​ចេញ​ផ្សាយកាលពី​ថ្ងៃទី​​​១៦​ឧសភា​​​​ទីភ្នាក់​ងារ​នោះ​​គូស​បញ្ជាក់​ថា  ភ្លៀង​​ខ្លាំង​​​​និង​ខ្យល់​ព្យុះ​ព្រមទាំង​ការធ្លាក់​​ដុំ​​ព្រិល​​​ទឹក​កក​​កើត​មាន​​​​ក្នុង​​​ផ្នែកមួយ​​​ដ៏​ធំនៃប្រទេស​​​ចិន​​ហើយ​​ប៉ះ​ពាល់​​​ដល់​ប្រជាជន​ប្រមាណ​​ជា​១៣លាន​​នាក់​​ ។  ព្យុះ​នានា​​​វាយ​ប្រហារ​​​លើ​​ស្រុក​​ចំនួន​​១៤៧​ ក្នុង​ខេត្ត​​​ចំនួន​១២​ របស់​​​ចិន​ ហើយ​​បង្ក​​ឱ្យ​មាន​ទឹក​​ជំនន់​​​​និង​ការ​បាក់​ដីជា​ច្រើន​កន្លែង ។ ខេត្ត​យ៉ាងស៊ី​ ហ៊ូណាន់​ និង​ហ្គាន​ស៊ូ ​រង​ការ​ប៉ះពាល់​​ធ្ងន់​ធ្ងរ​ជាងគេ ។

​ការខូច​ខាតខាង​​​សេដ្ឋកិច្ច​គិតជា​ទឹកប្រាក់​ប្រមាណជា​១៦,៨៨​​​ពាន់​​លាន​យន់​​ (២,៦៨​ពាន់​​​លាន​​ដុល្លារ​)​​ជាមួយ​ផ្ទះ​ជាង១៤៣​.០០០​ខ្នង​​​ រង​ការ​ខូចខាត​ធ្ងន់​ធ្ងរ​​ហើយ​ផ្ទៃដី​​ដាំដុះ ៩៤៩.៤០០​ហិកតា​​រង​ការ​ប៉ះពាល់​ ៕​