រាជធានីភ្នំពេញ ៖ រថយន្តដឹកទឹកកកបើកបរពេលយប់អត់មានភ្លើង ហើយអ្នកបើកបរអត់មានប័ណ្ណបើកបរមកដល់រង្វង់មូលអត់បត់តាមរង្វង់មូលទេ បត់ឆ្វេងតែម្តង ទើបជ្រុលទៅបុកម៉ូតូស្មាស់វី បណ្តាលឱ្យអ្នកបើកបរម៉ូតូរបួសធ្ងន់ ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី១៧ ឧសភា នៅជិតរង្វង់មូលដើមពោធិ៍ភោជនីយដ្ឋានទន្លេសាប តាមបណ្តោយវិថីព្រះស៊ីសុវត្ថិកែងផ្លូវលេខ១៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរ ពេទ្យ ។ ចំណែករថយន្ត និងម៉ូតូខូចខាតតិចតួចត្រូវប៉ូលិសចរាចរធ្វើការវាស់វែង ហើយយកទៅរក្សាទុកនៅ ការិយាល័យចរាចរជើងគោក ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ