ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​​បុក​ឆ្កែ​ដួល​សន្លប់​ម្នាក់​ឯង​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​​សន្លប់​បាត់ស្មារតី​នៅ​លើ​ផ្លូវ​ព្រះ​សីហ​នុ ក្នុង​សង្កាត់​​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ដោយសារ​តែ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​​លឿន​បុក​​ឆ្កែ​មួយ​ក្បាល​ដែល​កំពុង​​រត់​ឆ្លង​ផ្លូវ​។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៩​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១៦​ ឧសភា​ ២០១២​។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​ជិះម៉ូតូ​ម៉ាក​វី​វ៉ា​ពណ៌​ខ្មៅ តាម​បណ្ដោយ​​ផ្លូវ​ព្រះ​សីហ​នុ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ ក៏​វាក់​នឹង​​សត្វ​ឆ្កែ​មួយ​ក្បាល​​ដែល​​រត់​ឆ្លង់កាត់​ផ្លូវ បណ្ដាល​​ឱ្យ​ម៉ូតូ​បុក​ដួល​ប្រាវ​ទៅ​​ចិញ្ចើម​ផ្លូវ ហើយ​​បុរស​​អ្នក​បើក​​ម៉ូតូ​សន្លប់​បាត់​ស្មារតី​តែ​ម្ដង។​

ក្រោយ​ពេល​កើតហេតុ​រថយន្ដ​សា​មុ​យ​បាន​ដឹក​បុរស​រង​គ្រោះ​ទៅ​សង្គ្រោះ​ និង​ព្យាបាល​ភ្លាម​ៗ​នៅ​មន្ទី​រពេទ្យ​។ ​ឯម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​ប៉ូលិស​ខណ្ឌចំការមន​ ​យក​ទៅ​រក្សា​ទុក​ឱ្យ​ជន​រង​គ្រោះ​៕