អ្នកប្រមាញ់រូបបានថតរូបរថយន្ត«អេសវ៉ុល» ជារថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុននីស្សាន់ ត្រូវបានដាក់តាំងបង្ហាញក្នុងពិធី«តាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង» នៅទីក្រុងប៉េកាំង ប្រទេសចិន ។ បច្ចុប្បន្នការប្រកួតប្រជែងក្នុងការចេញម៉ូដរថយន្តកំពុងដំណើរការយ៉ាងសកម្មពីសំណាក់ក្រុមហ៊ុនផលិតរថយន្តនានានៅលើពិភពលោក ដើម្បីទាក់ទាញទឹកចិត្តអតិថិជន ។ គួរបញ្ជាក់ថា រថយន្តគឺជាយានជំនិះមួយប្រភេទដែលទទួលចំណាប់អារម្មណ៍ពីអតិថិជនបច្ចុប្បន្ន ជាពិសេសក៏ជាប្រភពនៃចំណង់ចំណូលចិត្តរបស់អ្នកប្រកួតប្រជែងខាងរថយន្តផងដែរ ៕
ចែករំលែកព័តមាននេះ