ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទង់​មតិ ៖ លោក​​​អូបាម៉ា​​អាច​ជាប់​ឆ្នោត​​ជាថ្មី​

14 ឆ្នាំ មុន

យោងតាម​​​ការស្ទាប​ស្ទង់​​​មតិថ្មី​​របស់​USA TODAY/GALLUPចេញ​​​ផ្សាយ​កាលពី​ថ្ងៃទី​​១៥ឧសភា​​​​ថា​ពលរដ្ឋ​អាមេរិក​​​​ដែល​​គេសាក​សួរ​​៥៦%គិតថាលោកបារ៉ាក់អូបាម៉ានឹងជាប់ឆ្នោតប្រធានាធិបតីទៀតក្នុងឆ្នាំ២០១២ទល់នឹង៣៦%ដែលគិតថាបេក្ខជនគណបក្សសាធារណ​​រដ្ឋ​លោក​​មីត​រ៉ូម​នីអាចឈ្នះ ។

ការស្ទាប​ស្ទង់​​មតិ​​នេះ​ធ្វើ​ឡើង​​រវាងថ្ងៃទី​​១០​ទៅ​​១៣ឧសភា​​បង្ហាញ​ថា​ពួកប្រជា​ធិបតេយ្យ​៨១%​យល់​ថា​លោក​​​អូបាម៉ា​នឹងឈ្នះ​ក្នុង​​ការ​បោះ​ឆ្នោត​ប្រធានាធិបតីនាខែ​វិច្ឆិកា​ខាង​មុខនេះ​ចំណែក​​ឯពួកអ្នក​​សាធារណរដ្ឋ​​៦៨% យល់​ថា លោក​រ៉ូម​នី នឹងឈ្នះ​​​ ។  ក្នុង​ចំណោម​​ពួកអ្នកឯក​រាជ្យ​៥៨​% ​ជឿ​លើ​​ជ័យ​ជំនះ​​​របស់​លោក​អួបាម៉ា​​​ ចំណែក​​៣១%​ជឿថា​​លោក​រ៉ូម​​​នីឈ្នះ ។​

​ការ​ស្ទាបស្ទង់​មតិ​នេះ ធ្វើ​ឡើង​​តាម​រយៈ​​​ការធ្វើ​​សម្ភាសន៍​តាម​​ទូរស័ព្ទ​ចំពោះ​​មនុស្ស​ពេញ​វ័យ​អាមេរិក ១.០១២​​​នាក់​ដែល​​មាន​អាយុ​លើស​​​ពី​១៨ឆ្នាំ​ទៅ​ក្នុង​រដ្ឋ​​៥០ និង​ស្រុក​កូឡុំប៊ីយ៉ា ៕