សវនាការកាត់ទោសអតីតប្រមុខស៊ែប-បូស្នី លោករ៉ាតកូ ម៉្លាឌីក ដែលទទួលការចោទប្រកាន់ជាពិសេសពីបទសម្លាប់រង្គាលនៅទីក្រុងស្រេប្រេនីកា កាលពីខែកក្កដា ឆ្នាំ១៩៩៥ បានបើកកាលពីថ្ងៃទី១៦ ឧសភា នៅតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់អតីតយូហ្គោស្លាវី TPIY ។
អង្គុយពីក្រោយមេធាវីជនជាប់ចោទអាយុ៧០ឆ្នាំរូបនេះបានទះដៃពេលបណ្តាចៅក្រមចូលក្នុងបន្ទប់សវនាការ ។ លោកពុំបាននិយាយស្តីឡើយ ។ ចាប់ខ្លួនកាលពីថ្ងៃទី២៦ឧសភា ឆ្នាំ២០១១ នៅស៊ែរប៊ី ក្រោយគេចខ្លួនរយៈពេល១៦ឆ្នាំ លោករ៉ាតកូ ម៉្លាឌីក ទទួលការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តដោយកងកម្លាំងរបស់លោកក្នុងសម័យសង្គ្រាមនៅបូស្នី ដែលបណ្តាលឱ្យមនុស្សស្លាប់១០០.០០០នាក់ ហើយមនុស្ស២,២លាននាក់រត់ភៀសខ្លួនរវាងឆ្នាំ១៩៩២ទៅ១៩៩៥ ៕
ចែករំលែកព័តមាននេះ