ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តបែន​ដឹក​​ដី​ប៉ះដៃ​ចង្កូត​កង់​ដួល​ចូល​ក្រោម​​រថយន្ត​របួស​បាក់​ជើង​ឆ្វេង​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​​បាក់​​ជើង​ខាងឆ្វេង ខណៈ​រថយន្ត​​ហ៊ីយ៉ាន់ដាយ​ ប្រភេទ​បែនដឹកដី​​បត់​ស្តាំ​​ទាក់​ដៃ​ចង្កូត​ជា​មួយ​កង់​របស់​ជន​រងគ្រោះ​ដួល​ចូល​ក្រោម​រថយន្តកិន​ជើង ហើយ​រថយន្ត​អូស​​កង់​ទៅ​ជា​មួយ​ប្រមាណ២០​ម៉ែត្រ ។ ​គ្រោះ​​ថ្នាក់​ចរា​ចរណ៍​នេះ​កើតឡើង​កាល​ពី​វេលា​​​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​១៦ ឧសភា នៅ​​ស្តុប​ទួល​ទំពូង តាម​មហា​វិថី​ម៉ៅ​សេទុង​ ​កែង​ផ្លូវ​លេខ​១៦៣ ​ក្នុង​សង្កាត់​​បឹងកេង​​កង​ទី​៣ ខណ្ឌ​ចំការ​មន ។

​​ជន​រងគ្រោះ​មាន​ឈ្មោះ​​ទិត្យ ចាន់ធូ ភេទ​ប្រុស អាយុ​​២៥​ឆ្នាំ ជា​និស្សិត ស្នាក់​នៅ​ផ្ទះ​​ជួល​​សង្កាត់​បឹង​សាឡាង ​ខណ្ឌ​​ទួល​គោក ជិះ​កង់​មកពី​លេង​ផ្ទះ​ម្តាយ​នៅ​សង្កាត់​​បឹង​ត្របែក។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕