ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​ខ្នាត​ធំ​បុក​​មនុស្ស​ស្លាប់​​២​នាក់​ទៀត​ហើយ ​នៅស្រុក​​ថ្ម​គោល​

14 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ ​​មនុស្ស​២​នាក់​ទៀត​ហើយ​បានស្លាប់​ដោយ​សារ​​រថយន្តក្រុងដឹកអ្នក​ដំណើរ​បុក ​កាលពីវេលា​ម៉ោង​៦​និង​៥០​នាទី​ល្ងាចថ្ងៃទី​​១៥ ឧសភា ​លើ​កំណាត់​ផ្លូវជាតិលេខ​៥ ​ត្រង់​ចំណុច​​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ​ស្រុក​ថ្ម​គោល ដែល​​គេ​ព្យាយាម​​បិទបាំង ។

សមត្ថ​កិច្ច​​មូល​ដ្ឋាន​បាន​និយាយថា ​អ្នក​ស្លាប់​​ទាំង​២​នាក់​នោះ​ជិះ​​ម៉ូតូ​ ហើយ​ត្រូវ​រថយន្ត​ក្រុង​បុក​ក្នុងទិសដៅ​បញ្ច្រាសទិស​​គ្នា។ ​ជន​រងគ្រោះ​មាន​ ១-ឈ្មោះ​​ផែន ថា​ ភេទប្រុស អាយុ​​២៥​ឆ្នាំ ​និង​​២-ឈ្មោះ​​ទិត្យ ទេត ​​ភេទ​ប្រុស អាយុ​​៩​ឆ្នាំ ​ជិះ​​ម៉ូតូ​កូរ៉េ​​កញ្ចាស់​​ឌុប​គ្នា​មកពី​​ទិញ​គ្រឿង​ក្លែម ។ ​រីឯ​​រថយន្ត​​អ្នក​បើក​បរ​រត់​គេចខ្លួន​​​​បាត់​ក្រោយ​​ពី​បង្ក​គ្រោះថ​្នាក់​ចរា​ចរណ៍ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕