ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តដឹក​​ភ្ញៀវ​ទេស​ចរ​បុក​​គ្នា​ជា​មួយ​ម៉ូតូ​បង្ក​ការ​កក​ស្ទះ​ចរា​ចរណ៍​មុខ​ទី​ផ្សារ​ក្រុង​សៀម​រាប

14 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ​មាន​ការ​កក​ស្ទះ​​ចរា​ចរ​ណ៍​ប្រមាណ​១ម៉ោង​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ចំណុច​មុខ​​ទី​ប្រជុំ​​ជន​ផ្សារលើធំ​ថ្មី​នៃ​ក្រុង​ទេស​ចរណ៍​សៀម​រាប ​បណ្តាល​​មក​ពី​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រវាង​រថយន្តដឹក​ភ្ញៀវ​ទេស​ចរ​បុក​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ ។ ​ហេតុការណ៍​នេះ​កើតឡើង​​កាលពីវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​១៥ ឧសភា ​។

ប្រភពពី​ប៉ូលិស​​ចរា​ចរ​​​នៅកន្លែង​កើតហេតុ​​ឱ្យ​ដឹងថា ​ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​នេះគឺ​បង្ក​ឡើង​ដោយ​សារ​តែ​​រថយន្តធុន​ធំ​ចំណុះ​៣២​កៅអី​ មាន​ផ្ទុក​​ភ្ញៀវ​ទេស​ចរ​បើក​បរ​​ក្នុងទិសដៅ​ពី​លិច​ទៅ​កើត​​បុក​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ដែល​កំពុង​បើ​ក​ខាង​មុខ​រថយន្ត​​ បណ្តាល​ឱ្យ​​ម៉ូតូ​ជន​រងគ្រោះ​​ដួលខ្ទាត​ទៅ​ប៉ះ និង​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​​ពណ៌ស្ករ មួយ​គ្រឿង​ទៀត ​ដែល​កំពុង​ចត​ស្ងៀម​​នៅ​​ចិញ្ចើម​ផ្លូវ​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕