ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ដឹក​កុង​តឺន័រ​​បុក​គ្នា​កៀប​ជាប់​រថយន្ត​ដឹក​កូកាកូឡា​នៅ​ឫស្សីកែវ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​ដឹក​កុងតឺន័រ​​របស់​កំពង់​ផែ​ស្វយ័ត្ន​​ភ្នំពេញ មួយ​គ្រឿង​បាន​​ជួប​គ្រោះថ្នាក់​ចរា​ចរណ៍​​បុក​គ្នា​​បញ្ឆិត​​​កៀប​ជាប់​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ​​មួយ​គ្រឿងទៀតដឹក​ទឹក​ក្រូច​កូកាកូឡា​ បណ្តាល​ឱ្យ​​រថយន្តទាំងពីរ​រង​ការ​ខូចខាត​ធ្ងន់​ធ្ងរ ។ ទោះ​បី​ជា​យ៉ាងណា​ពុំ​បង្ក​ឱ្យ​មនុស្ស​រង​របួ​ស​ឡើយ ។

គ្រោះថ្នាក់ចរា​ចរណ៍​នេះ​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង​១១​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​១៦ ឧសភា នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​​មិត្ត​ភាព សង្កាត់​ឫស្សី​កេវ ខណ្ឌ​ឫស្សីកេវ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕