ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​​ប្រហារ​ក្បួន​​រថយន្ត​អ្នក​​សង្កេតការណ៍​​អ.ស.ប​​​នៅស៊ីរី​

14 ឆ្នាំ មុន

អ្នកនាំពាក្យ​​របស់​​លោក​កូហ្វីអាណាន់​ ​​បេសកជន​ពិសេស​​​របស់​​អ.ស.ប​ និងរបស់​​​សម្ព័ន្ធ​​​អារ៉ាប់​​សម្រាប់​​ស៊ីរី​​ថ្លែង​​​កាលពី​​ថ្ងៃទី​១៥ ឧសភា​ ថា​ ​ពុំ​មាន​អ្នក​សង្កេតការណ៍​អ.ស.ប​ណាម្នាក់​​​ត្រូវរបួស​ឡើយ​ ក្នុង​ការ​​ផ្ទុះ​គ្រាប់​បែក​មួយ​សំដៅ​​​លើ​​ក្បួន​រថយន្ត​​អ.ស.ប​​​​ ក្នុង​​តំបន់​​ខាន់​សៃខូន ស្ថិត​នៅ​​​​ចន្លោះ​​ក្រុង​ហាម៉ា​​​និង​ក្រុង​​​អុីដ​លីប​​ភាគ​​ខាង​ជើង​ស៊ីរី ។​

​ក្នុង​​សេចក្តី​ថ្លែង​ការណ៍​​​​មួយ​លោក​​អាម៉ាដ​ ហ្វាវា៉ហ្ស៊ី​ និយាយ​ថា ការ​វាយ​ប្រហារ​ដោយ​គ្រឿង​​ផ្ទុះ​​សំដៅ​​លើ​ក្បួន​​​​រថយន្ត​៤គ្រឿង​របស់​អ.ស.ប​​ ដោយ​បញ្ជាក់​ថា រថយន្ត​៣គ្រឿង​របស់​​​អ.ស.ប​រង​ការ​ខូចខាត ក៏ប៉ុន្តែ​ពុំ​មាន​​បុគ្គលិក​​អ.ស.ប​​ណាម្នាក់​ត្រូវរបួស​ឡើយ។​

​មុននេះ​ម៉ាស៊ីន​​ឃោសនា​​ផ្លូវ​ការស៊ីរី​រាយការណ៍​ថា គ្រឿង​ផ្ទុះ​​​បាន​វាយ​​ប្រហារ​​​លើ​ក្បួន​​​រថយន្ត​​​របស់​អ.ស.ប​ ​បណ្តាលឱ្យ​​អ្នក​សង្កេត​ការណ៍​​​​២នាក់​ ត្រូវ​​​របួស​ហើយ​រថយន្ត​​២គ្រឿង​​រងការ​ខូចខាត​។ កងទ័ព​​ស៊ីរី​​បានធ្វើ​​​អន្តរាគមន៍​​​ហើយ​បាន​​​ប៉ះទង្គិច​​គ្នា​​ជាមួយ​បណ្តា​ក្រុម​ប្រដាប់​អាវុធ​ហើយ​អាចជួយ​​ពួកអ្នក​សង្កេតការណ៍​ទៅ​​​កាន់​តំបន់​​​មាន​សន្តិសុខ​មួយ​ ។​

​ការ​វាយ​​ប្រហារ​​​នេះ​ជា ការ​វាយ​​ប្រហារ​​លើក​​​ទី​៤​ហើយ​​​សំដៅ​លើពួកអ្នក​​​សង្កេតការណ៍​​​​អ.ស.ប​ ចាប់តាំង​ពីពួកគេ​មក​ដល់​​​ពីខែ​មេសា​​មក ។​ ​មុននេះ​​ប្រមុខ​​បេសកកម្ម​​​អ្នក​សង្កេត​ការណ៍​​​អ.ស.ប​ នៅស៊ីរី​​​ថ្លែង​ថា ចំនួន​អ្នក​​សង្កេត​ការណ៍​យោធាអ.ស.ប ​​មក​ដល់​​ថ្ងៃ​នេះ​​ឡើង​ដល់​​​​២០០​នាក់​​​ហើយ ៕​