ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​ការ​វាយ​លុក​​ប្រឆាំង​​​អាល់កៃដា​នៅ​​យេម៉ែន​​ស្លាប់​​​53នាក់​

14 ឆ្នាំ មុន

ការវាយ​ប្រហារ​​​​ប្រឆាំងអាល់​កៃដា​​​​នៅ​​ភាគ​​ខាង​ត្បូង​​យេម៉ែន​​​ដែល​​​បើក​​ធ្វើ​​ចាប់តាំង​ពី​​៤ថ្ងៃ​​មក​​ហើយ​​បានត្រូវ​ពង្រឹង​​ថែម​កាលពី​​ថ្ងៃទី​​១៥ឧសភា​​​ដែលបណ្តាល​​​ឱ្យ​​មនុស្ស​ស្លាប់​​​៥៣​នាក់ ​ក្នុង​​​នោះ​​មាន​​​ពួក​​​​បះបោរ​​អ៊ិស្លាម​​​២៥​នាក់​​ ​ទាហាន​​​​៨​នាក់​ និង​ជន​ស៊ីវិល​​​១៨​នាក់​​​​ដែល​​ស្លាប់​ដោយ​​ការ​​វាយ​​ប្រហារ​​ច្រឡំ​​​របស់​កង​យន្ត​ហោះ។​

​ការវាយ​​​លុក​​នោះ​​ដែល​​រួម​​មាន​ទាំង​​ការ​វាយ​​​ប្រហារ​​តាម​អាកាស​​និង​​​តាម​ផ្លូវ​​គោក​​ត្រូវ​បាន​​​ពង្រីក​​​​នៅ​LODER ខណៈ​ដែល​​សំរុក​​ចាប់​​​​តាំង​ពី​​​​ថ្ងៃទី​១២ ឧសភា​មក​នៅ​ជុំ​វិញ​​ទីក្រុង​ហ្ស៊ីន​​​ជី​បា​ ទីប្រជុំ​ជន​​​​ខេត្ត​អាប៊ីយ៉ាន​ ដែល​​​​ស្ថិត​​​ក្នុង​​កណ្តាប់​​ដៃ​ពួកអាល់​​កៃដា​​ចាប់​​​តាំងពី​ជិត​មួយ​ឆ្នាំ​​​មក​ហើយ​​ ។

​អ្នក​ទទួល​​ខុស​ត្រូវ​មូល​ដ្ឋាន​ម្នាក់​និយាយ​ថា នៅ​ចាអារ​​ចម្ងាយ​​១២គ.ម​​ខាងជើងក្រុង​​ហ្ស៊ីន​​​ជីបា​​ យុទ្ធ​ជន​អាល់កៃដា​​​១១​​នាក់ ត្រូវ​​ស្លាប់​​ក្នុង​​​​ការវាយ​ឆ្មក់​​​តាម​​អាកាស​​លើក​​ទី៣​​ធ្វើ​​ឱ្យ​​ពួក​អាល់​​​កៃដា​​ស្លាប់​​​នៅទី​​នោះ​​​​​ឡើង​​ដល់​​១៣​​នាក់ ។  ការ​វាយឆ្មក់​​​តាម​​​អាកាស​​លើក​​មុន​បាន​​​សម្លាប់​​ដោយច្រឡំ​​នៅ​ចាអា​រ​ដែរនូវ​ជន​​ស៊ីវិល​​១២​នាក់​​ ហើយ​ជា​ច្រើន​នាក់​​​ត្រូវ​របួស​ ៕​