អភិបាលក្រុងណង់ (ភាគខាងលិចបារាំង) លោកហ្សង់ម៉ាក់អៃរ៉ាអ៊ុល ត្រូវបានតែងតាំងកាលពីថ្ងៃទី១៥ ឧសភាជានាយករដ្ឋមន្ត្រីថ្មី បារាំងដោយប្រធានាធិបតីទើបជាប់ឆ្នោតលោក ហ្វ្រង់ស្វ័រ ហូឡង់ ។
ព័ត៌មាននេះត្រូវបានប្រកាសនាវេលាម៉ោង១៧ថ្ងៃទី១៥ឧសភា ដោយអគ្គលេខាធិការថ្មីរបស់វិមានប្រធានាធិបតីបារាំងអេលីហ្សេ លោកពែ្យររឺណេឡឺម៉ាស់ ដែលក៏បញ្ជាក់ផងដែរថាលោកអៃរ៉ាអ៊ុល ត្រូវទទួលបន្ទុកបង្កើតរដ្ឋាភិបាលថ្មីមួយ ។លោកអៃរ៉ាអ៊ុល ជាសាស្ត្រាចារ្យភាសាអាល្លឺម៉ង់ មួយរូបមុនពេលហក់ធ្វើនយោបាយ ។ លោកជាអភិបាលទីក្រុងណង់ ហើយពុំមានបទពិសោធន៍ក្នុងរដ្ឋាភិបាលឡើយ ។
លោកពុំធ្លាប់ដែលកាន់តំណែងរដ្ឋមន្ត្រីណាមួយពីមុនមកទេ ។ ការតែងតាំងទីប្រឹក្សាពិសេសនេះរបស់លោកហូឡង់ធ្វើនាយករដ្ឋមន្ត្រីញ៉ាំងឱ្យមានការភ្ញាក់ផ្អើលមួយ ៕
ចែករំលែកព័តមាននេះ