ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​​ករ​​ម៉េស​​ស៊ី​ ក្លាយ​​ជា​ម្ចាស់​​ពាន​​រង្វាន់​ស្បែក​​ជើ​ង​​មាស​​​នៅ​​អឺរ៉ុប​​ដោយ​​សារ​​ស៊ុត​​បញ្ចូល​​ទី​​បាន​​50​​គ្រាប់​​ក្នុង​​ក្រប​​ខណ្ឌ​La Liga អេ​ស្ប៉ាញ​

14 ឆ្នាំ មុន

កីឡា​ករ​លី​យ៉ូ​ណេល​ ម៉េស​ស៊ី​ ខ្សែប្រយុទ្ធ​ជន​ជាតិ​អាហ្សង​់​ទីន​ របស់ក្លឹប​Barcelona ក្លាយ​ជាម្ចាស់​រង្វាន់​ស្បែ​កជើង​មាស​ ពីសមិទ្ធ​ផល​ដ៏​លេច​ធ្លោស៊ុត​បញ្ចូលទី​ចំនួន​៥០​គ្រាប់​ក្នុង​ក្រប​ខណ្ឌ​បាល់​ទាត់​La Liga អេស្ប៉ាញ​ ក្នុងរដូវ​កាល​២០១១-២០១២​ នាំ​មុខ​កីឡាករ​គ្រី​ស្ទៀណូ​ រ៉ូណាល់​ដូ​ ខ្សែបម្រើ​ជនជាតិ​ព័រ​ទុយ​ហ្គាល់​​ ប្រចាំ​​ក្លឹប​Real Mardrid ។

ទោះ​បីជា​ការប្រកួត​លើក​ចុង​ក្រោយ​នៃរដូវ​កាល​កីឡា​ក​រ​ម៉េសស៊ី​ មិន​អាច​រក​គ្រាប់​បាល់​ក្នុងការ​ស៊ុត​បញ្ជូល​ទី​ឱ្យក្លឹប​Betis កាលពី​ថ្ងៃទី​១៣ ឧសភា​ ​ក៏​ដោយ​ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ម្ចាស់​បាល់​មាស​ ឬ​«Ballon d’or» ​ចំនួន​៣ជំនាន់​ ​ស្ថិត​ក្នុង​តំណែង​លេខ​១ស៊ុត​បញ្ជូល​ទី​បាន​៥០​គ្រាប់​នៅ​ពេល​ចប់​រដូវ​កាល​នេះ​ ខណៈ​ពេល​កីឡា​ករ​រ៉ូណាល់​ដូ​ ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់​ ក្នុងការ​ប្រកួតលើក​ចុង​ក្រោយ​ជួបជាមួយក្លឹប​Malaga ​តាម​ពីក្រោ​យ​ដោយ​មាន​គ្រាប់​បាល់​សរុប​ចំនួន​៤៦​គ្រាប់​ ស្ថិត​ក្នុង​លំដាប់​ទី​២​ ។ ​

សម្រាប់​តំណែង​ខ្សែ​ប្រយុទ្ធ​លំដាប់​ទី​៣​ នៅតំបន់​អឺរ៉ុប​បាន​ទៅ​លើ​កីឡាករ​រ៉ូ​ប៊ីន​វ៉ាវ​ ពើ​ស៊ី​  ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើ​ស​ជាតិ​ហូឡង់​របស់ក្លឹប​ Arsenal ស៊ុត​បញ្ចូល​ទីបាន​៣០​គ្រាប់​ ចំណែក​លំដាប់​ទី​៤​ ​បាន​ទៅ​លើ​កីឡា​ក​រ​ក្លាស​ យេន​ អ៊ុន​តេឡា​របស់​ក្លឹប​Schalke មាន​ចំនួន​២៩គ្រាប់​​និងកីឡា​ករ​ស្លា​តាន​ អីុ​ប្រាហ៊ី​ម៉ូវិច​ ស្ថិត​ក្នុង​លំដាប់​ទី​​៥​ ស៊ុត​បញ្ចូន​ទ​ី​ឱ្យ​ក្លឹប​AC Milan បាន​២៨​គ្រាប់​ ៕