ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យប្រេងនិងឧស្ម័នរបស់ប្រទេស យេម៉ែនត្រូវការថ្នាំការពារប្រកបដោយ​ស្ថិរភាព

14 ឆ្នាំ មុន

ប្រទេសយេម៉ែនបានចាប់ផ្តើម​ខិតខំ​ប្រឹង​ប្រែង​ក្នុងការអភិវឌ្ឍវិស័យប្រេង និងឧស្ម័ន ដែលត្រូវបានគេមើលឃើញថា ជា​ឆ្អឹងខ្នងនៃ​
សេដ្ឋកិច្ចជាតិ បន្ទាប់ពីមានភាពវឹកវរក្នុងឆ្នាំ​២០១១ធ្វើឲ្យប្រទេសធ្លាក់ចូល​ក្នុងវិបត្តិ ។ក្នុងការខិតខំប្រឹងប្រែងនេះ រដ្ឋាភិបាល​បាន​ជួប​​ជា​មួយក្រុមហ៊ុន​ប្រេង ​និង​​ឧស្ម័ន ដើម្បី​បញ្ជាក់​ពី​ការ​ធ្វើ​​សម្បទាន​របស់ពួកគេ ដោយ​​បង្កើន​ផលិតកម្មប្រេង និងឧស្ម័ន ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច ​ក្នុង​នោះ​មាន​ការ​លើកកម្ពស់​ការ​វិនិ​យោគ​ពីក្រុមហ៊ុនរុស្ស៊ី ចក្រភព​អង់គ្លេស សហ​រដ្ឋ​អាមេរិក និង​ឥណ្ឌា ។

ពេលរដ្ឋាភិបាលថ្មីចូលកាន់តំណែងក្នុងខែធ្នូរដ្ឋាភិបាលបានបង្កើតផែនការក្នុងការអភិវឌ្ឍការរុករកប្រេងនិងឧស្ម័ននិងដំណើរការប្រតិ​បត្តិ​ការ​រកស៊ីដើម្បីទាក់ទាញអ្នកវិនិយោគ។ ក្នុង កម្មវិធីដែលទទួលការអនុម័តពីសភានោះ រដ្ឋាភិបាលផ្តោតខ្លាំងទៅលើការពង្រីក​ផលិត​កម្មឧស្ម័ន ​ដើម្បី​​រក​ចំណូលបន្ថែម និងបង្កើត​ថាម​ពល​​អគ្គិសនី ។

ប្រទេសយេម៉ែន ជាប្រទេសផលិតប្រេងតូច​មួយនៅពេលនេះ ប៉ុន្តែក្រសួងប្រេង​របស់ ប្រទេស​នេះបាននិយាយថា ផ្ទៃដី​ប្រមាណ​៨៥​ភាគរយរបស់ខ្លួននៅមិនទាន់បានរុករកប្រេងនៅឡើយទេ ។ ​ជាមួយនឹងអណ្តូងប្រេងកាត​ចំនួន​១២កន្លែងនោះ មានតែអណ្តូង​ពីរ​ប៉ុណ្ណោះដែល​​អា​ច​​ទាញ​ផលពីប្រេងនិងឧស្ម័នគឺអណ្តូង Marib-Shabwa និង Masila ។ ក្រសួងប្រេង ក៏​​បានបង្ហើបឲ្យដឹងថា នាពេលនេះ​ប្លុក​ផលិត​ចំនួន​១២កន្លែង ប្លុករុករក​៣១​កន្លែង និងប្លុក​៦០កន្លែង​ទៀតនឹងបើកទ្វារសម្រាប់​ការ​វិនិយោគ ។
ប្រាក់ចំណូលពីប្រេងមានចំនួនប្រមាណជាង៧០ភាគរយនៃថវិកា​រដ្ឋ ហើយ​ប្រេងនិង​ឧស្ម័ន​ប្រមាណជាង៩០ភាគរយត្រូវ​នាំចេញ​។ ​

បើទោះជាមានការប្រកួត​ប្រជែងក្នុងពេល​ថ្មីៗនេះ​​ ការអភិវឌ្ឍក្នុងវិស័យប្រេងនិងឧស្ម័ន ជាពិសេស​ការបង្កើនផលិតកម្មមិនទាន់​គ្រប់​គ្រាន់ទេ ។ មន្ត្រី​និងអ្នកជំនាញនិយាយថា ស្ថានភាពនេះត្រូវ​ការថ្នាំការពារ​ដ៏មានស្ថិរ​ភាព​មួួយនិងការកែប្រែប្រកបដោយ​ភាពរឹង​មាំ​ភ្លាមៗ និងវិធានការហ្មត់​​ចត់ពីរដ្ឋាភិបាល ។

បើតាមមន្ត្រីនៃអាជ្ញាធរផលិត និងរុករក​ប្រេង​(PEPA) ថា ក្រុមហ៊ុនមួយចំនួនអាច​បង្កើតការផលិតរបស់​ខ្លួន​ចាប់តាំងពីពួកគេ​​សិក្សាឃើញ​​លទ្ធភាពដែលអាច​ទៅរួច ។អ្នកសេដ្ឋកិច្ចនិយាយថា ផែនការក្នុងការ​អភិវឌ្ឍ​លើវិស័យប្រេងនិងឧស្ម័ន ពិតជាល្អ ប៉ុន្តែថ្នាំការពារគួតែផ្តល់ជីវិតដល់ការប្រកួតប្រជែងឲ្យមានប្រសិទ្ធភាពចំពោះសេដ្ឋកិច្ចជាតិព្រោះប្រទេសយេម៉ែនត្រូវការអភិវឌ្ឍរយៈពេល
វែងលើវិស័យ​ប្រេង ។

បន្ថែមលើសពីនេះ របាយការណ៍របស់មន្ត្រី និងធនាគារមួយបានព្រមាន និង​ក្រើន​​រំលឹក​ពី​ការប្រើប្រាស់ប្រេងបម្រុង​អស់ក្នុង​រយៈ​ពេល​ជិត​មួយទសវត្ស និងការប៉ះពាល់សន្តិសុខ​ក្នុង​ការ​ទាក់ទាញ់ការវិនិយោគបន្ថែមចូលវិស័យប្រេង និងឧស្ម័នរបស់ប្រទេស​យេម៉ែន ។ តែក្រសួង​ប្រេង​ឆ្លើយតបថា របាយការណ៍​ព្រមាន​​នៃការ​ប្រើ​ប្រាស់អស់ប្រេង គឺមិនមែន​ជា​ការពិត​ព្រោះ​តាមការសិក្សា​បង្ហាញថា មាន​ប្រេងនិងឧស្ម័ន​ដ៏​ច្រើនលើសលប់ក្នុងប្រទេសយេម៉ែននៅមិនទាន់រកឃើញនិងយកមកប្រើប្រាស់នៅឡើយ។ មានការសិក្សាខ្លះបង្ហាញពី​ការ​ព្យាករ​ប្រេង​​​​​​បម្រុង​​របស់ប្រទេស​នេះ​ថា​មាន​ប្រមាណ​ជាង​៩,១ពាន់លានបារ៉ែល និង​ឧស្ម័ន​បម្រុង​ប្រមាណ​ជាង៥១០ពាន់លានម៉ែត្រ​គូប ។ការផលិតប្រេងរបស់ប្រទេសយេម៉ែន បាន​ធ្លាក់ចុះពីចំនួន៤សែនបារ៉ែល​ក្នុង​មួយថ្ងៃមក​នៅ​ត្រឹមតែ២៧០.០០០បារ៉ែលក្នុងមួយថ្ងៃ ។

លោក Mustapha Nasr ប្រធាន​មជ្ឈ​មណ្ឌលផ្សព្វផ្សាយសេដ្ឋកិច្ចនិងសិក្សានិយាយថារដ្ឋាភិបាលគួរតែចាប់ផ្តើមវិធានការ​ចាំបាច់ក្នុងការអភិវឌ្ឍវិស័យនោះ និងបង្កើនផលិតកម្ម ព្រោះប្រទេសមានប្រេងនិងឧស្ម័នបម្រុង​ច្រើន។​ម្យ៉ាងទៀតមានតែផ្នែកដ៏តូច​ប៉ុណ្ណោះនៃប្រទេសនេះត្រូវបានរុករកប្រេងនិងឧស្ម័ន  ហេតុនេះ​តម្រូវ​​ឱ្យ​មានការខិតខំ​ប្រឹងប្រែង​ខ្លាំងក្លា​រួម​មាន​របៀបនៃការ​សិក្សា​រៀន​​សូត្រពីប្រទេស​ដែល​ធ្លាប់​មានបទពិសោធន៍ផ្សេងក្នុងការរុករកផលិត​ប្រេង​​និងឧស្ម័ន ។​កង្វះខាតផ្នែកសម្ភារ​នៅតែជាបញ្ហា​​ប៉ះ​ពាល់​​ដល់​​ការ​អភិវឌ្ឍ​លើវិស័យប្រេង​និង​ឧស្ម័ន​នា​ពេល​នេះ ​ក្នុងនោះរួមមានការគ្រប់គ្រង​ប្រភព​ដើម​មិនល្អ ស្ថានភាព​សន្តិសុខ និងអំពើពុករលួយ ។

តែទោះជាយ៉ាងណា កិច្ចពិភាក្សា​​ជា​មួយ​ម្ចាស់ជំនួយនឹងធ្វើឡើងក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតក្នុងខែនេះ ហើយត្រូវគេសង្ឃឹមទុក​មុន​ថា វិស័យប្រេងនិងឧស្ម័ននឹង​កើន​ឡើង​៣,៦​ភាគរយ ។អំពើពុករលួយ និងការគ្រប់គ្រងមិនល្អ នៃ​ប្រភពធនធានធម្ម​ជាតិ បាន​រីកសាយភាយ​នៅ​គ្រប​់ការិយាល័យក្នុងប្រទេសយេម៉ែន ជា​ពិសេស​ក្នុង​វិស័យថាមពល។ អ្នកជំនាញនិយាយថា មន្ត្រី​ជាន់​ខ្ពស់​ក្នុង​របប​ចាស់មានភាគហ៊ុនក្នុងក្រុមហ៊ុន ប្រេងក្នុងប្រទេស ។

មន្ត្រី PEPA និយាយថា ប្រសិនបើមានការ គ្រប់គ្រងល្អលើប្រភពធនធានធម្ម​ជាតិ ប្រទេស​ជាតិ ​មិនប្រើប្រាស់អស់ប្រេងបម្រុង​​ឡើយ ។អាជ្ញាធរប្រទេសយេម៉ែនពឹងផ្អែកទាំងស្រុងលើអ្នកវិនិយោគបរទេសក្នុងការសិក្សា និងរុក​​រក ខណៈក្នុង​ប្រទេស​គ្មាន​អ្នក​ជំនាញ​ជាន់ខ្ពស់​​ចូលរួមលើប្រតិបត្តិការ​ទាំង​នោះ​ឡើយ ។ស្របពេលជាមួយគ្នានោះដែរ ស្ថានភាពសន្តិ​សុខ នៅតែបង្ក​ក្តី​បារម្ភ​ធំប៉ះពាល់​ដល់​ការ​វិនិ​យោគ ព្រោះមានការវាយប្រហារលើបំពង់​បង្ហូរ​ប្រេង​​ពីកងយោធា។ នាពេលថ្មីៗនេះ​មាន​ការ​វាយ​ប្រហារ​រហូត​ត្រូវបញ្ឈប់​ការ​បូម​ប្រេង​ក្នុងខែតុលា ៕