ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំបុត្រ​ទស្សនា​ការ​ប្រកួត​រវាង​ដេវីដ ហេ​និង​ឌី​រ៉េក ស៊ី​សូ​រ៉ា​លក់​ដាច់​អស់​ជាង​២​ម៉ឺន​ច្បាប់

14 ឆ្នាំ មុន

លោក Frank Warren​អ្នក​​រៀប​​ចំ​​ការ​​ប្រ​កួត​​របស់​​កីឡា​ករ​​ឌី​​រ៉េក ស៊ី​​សូ​​រ៉ា​​និយាយ​​ថា មាន​សំ​បុត្រ​ទស្ស​នា​ការ​ប្រ​កួត​រវាង​កីឡាករ​របស់​ខ្លួន​និង​ដេវីដ​ ហេ​ប្រ​មាណ​ជាង​២​ម៉ឺន​ច្បាប់​ត្រូវ​បាន​លក់​ដាច់​អស់​។ ​ថ្លែង​ប្រាប់​វិទ្យុ​ BBC លោក​Warrenបាន​បញ្ជាក់​ថា ៖​«យើង​បាន​លក់​ដាច់​អស់​សំ​បុត្រ​ជាង​២​ម៉ឺនច្បាប់​។ ទី​កន្លែង​ប្រ​កួត​របស់​យើង​អាច​ដាក់​អ្នក​ទស្សនា​បាន​ចំនួន​៤​​ម៉ឺននាក់​។ ខ្ញុំ​ជឿ​ថា ការ​ចាប់​អា​រម្មណ៍​នេះ​កើត​មាន​ក្រោយ​ពី​ពួក​គេ​មាន​ជម្លោះ​នឹង​គ្នា​ក្នុង​ពេល​កន្លង​មក​»។

កីឡាករ​ប្រ​ដាល់​ទម្ងន់​ធ្ងន់​របស់​ប្រ​ទេសអង់​គ្លេស​​២​រូបគឺ​ដេវីដ ហេ​និង​ឌី​រ៉េក ស៊ី​សូ​រ៉ា​​នឹង​ឡើង​សាក​កណ្តាប់​ដៃ​គ្នា​នៅ​លើ​សង្វៀន​ក្លឹបបាល់​ទាត់​ West Ham ស្ថិត​នៅ​ក្នុង​ទី​ក្រុង​ឡុង​ប្រ​ទេស​អង់​គ្លេស​ក្រោម​អាជ្ញា​ប័ណ្ណ​សហ​ព័ន្ធ​កីឡា​ប្រ​ដាល់​របស់​ប្រ​ទេស​លុច​ហ្សំ​បួ​រ ។ ​

នេះ​អាច​ចាត់​ទុក​ថា ជា​លើក​ដំ​បូង​ដែល​កីឡាករ​អង់​គ្លេស​ប្រ​កួត​នៅ​លើ​ទឹក​ដី​ខ្លួន​ក្រោម​អាជ្ញា​ប័ណ្ណ​ប្រ​ទេស​ដទៃ​​​។ នេះ​ក៏​ព្រោះ​តែ​ពួ​ក​​គេ​ទាំង​២​នាក់​ត្រូវ​បាន​ក្រុម​ប្រឹក្សា​កីឡា​ប្រ​ដាល់​អង់​គ្លេស​ដក​ហូត​អាជ្ញា​ប័ណ្ណ​បន្ទាប់​ពី​វាយ​តប់​គ្នា​នៅ​ក្រៅ​សង្វៀន​នៅ​អា​ល្លឺ​ម៉ង់​។
​ស៊ី​សូ​រ៉ា​ត្រូវ​បាន​ដក​ហូតរ​អាជ្ញា​ប័ណ្ណ​ប្រ​កួត​ក្នុង​ខែ​មី​នា​ ខណៈ​ដេវីដ ហេ​មិន​មាន​អាជ្ញា​ប័ណ្ណ​ក៏​ព្រោះ​តែ​គេ​ប្រ​កាស​ចូល​និ​វត្ត​ន៍​កាល​ពី​ឆ្នាំ​ទៅ​មិញ​ ។​ លោក​ Warrenបន្ត​ថា​៖«ខ្ញុំ​តែង​តែ​យល់​ថា នេះ​គឺ​ជា​ការ​ប្រ​កួត​មួយ​ដែល​បណ្តា​អ្នក​គាំ​ទ្រ​វិ​ស័យ​កីឡា​ប្រ​ដាល់​ចង់​ឃើញ​​។ ស៊ី​សូ​រ៉ា​មិន​ត្រូវ​បាន​ហាម​មិន​ឱ្យ​ប្រ​កួត​នោះ​ទេ​ ហើយ​គ្រប់​ៗ​គ្នា​បាន​មើល​រំ​លង​ចំណុច​នោះ​»។ ស៊ី​សូ​រ៉ា​បាន​ប្តឹង​ឧទ្ធ​រណ៍​រួច​ជា​ស្រេច​ហើយ​ប្រ​ឆាំង​នឹង​ការ​ដក​ហូត​អាជ្ញា​ប័ណ្ណ​របស់​ខ្លួន​ ប៉ុន្តែ​ពាក្យ​បណ្តឹង​របស់​គេ​នោះ​ត្រូវ​ពន្យារ​ពេល​ជំ​នុំ​ជម្រះ​ដល់​ខែ​កក្ក​ដា​។

លោក  Warren​ ​ប្រាប់​វិទ្យុ​ BBC​ទៀត​ថា​៖«សវ​នា​ការ​ត្រូវ​បាន​ពន្យា​រដល់​ខែ​កក្ក​ដា ដូច្នេះ​ស៊ី​សូ​រ៉ា​នឹង​ត្រូវ​ស្ថិត​នៅ​ក្រៅ​សង្វៀន​រយៈ​ពេល​៦​ខែ ​ហើយ​ប្រ​សិន​ជា​គេ​ជា​កីឡាករ​បាល់​ទាត់​វិញ​គឺ​ស្មើ​នឹង​ការ​អវត្ត​មាន​២៤ប្រ​កួត​ ។​ ស៊ី​សូ​​រ៉ា​បាន​បាត់​បង់​ទឹក​ប្រាក់​តម្លៃ​ខ្លួន​អស់​ពាក់​កណ្តាល​ ពោល​គឺចាប់​តាំង​ពី​ការ​ប្រ​កួត​ជា​មួយ​វី​តា​លី ឃ្លីតស្កូ​មក​»។ លោក​​​សង្កត់​ធ្ងន់​ថា​៖«ទោះ​ជា​យ៉ាង​ណាក្តី​នេះ​គឺ​ជា​ការ​ប្រ​កួត​ដែល​ធំ​ជាង​គេ​បង្អស់​ប្រ​ចាំ​ឆ្នាំ​។ វា​ជា​ការ​ប្រ​កួត​ដែល​ត្រឹម​ត្រូវ​តាម​ច្បាប់​ ហើយ​វា​នឹង​ដំ​ណើរ​ការ​ទៅ​មុខ​តាម​គម្រោង​ »។
ការ​ជួប​ប្រ​កួត​គ្នា​រវាង​ដេវីដ ហេ​និង​ឌី​រ៉េក ស៊ី​សូ​រ៉ា​គឺ​អាច​ចាត់​ទុក​ថា​ជា​ការ​ប្រ​កួត​ក្នុង​ប្រ​ភេទ​ទម្ងន់​ធ្ងន់​ដ៏​ធំ​បំ​ផុត​​លើក​ទី​២​នៅ​ក្នុង​ប្រ​ទេស​អង់​គ្លេស​បន្ទាប់​ពី​ការ​ជួប​គ្នា​លើក​ទី​១​រវាង​ឡេ​ណុក ឡេ​វីស​និង​ហ្វ្រ៊ែង ប្រ៊ូ​ណូ​កាល​ពី​ឆ្នាំ​១៩៩៣ ។​

ដេវីដ ហេ​មាន​ឯតទគ្គកម្ម​ប្រ​កួត​២៧​លើក ក្នុងនោះ​ឈ្នះ​២៥​លើក ​ចាញ់​២ ធ្លា​ប់​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​ចំនួន​ ២៣លើក​។ ចំណែក​ស៊ី​សូ​រ៉ា​វិញ​ធ្លាប់​ប្រ​កួត ១៨​លើក ឈ្នះ​១៥​លើក​ចាញ់​៣​ មិន​ដែល​ស្មើ​ និង​ធ្លាប់​ឈ្នះ​ដោយ​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ចំនួន ៩លើក ៕