អាជ្ញាធរមូលដ្ឋានរាយការណ៍កាលពីថ្ងៃទី១៥ឧសភាថា មនុស្ស១៥៣នាក់ដែលស្ថិតក្នុងនាវាតៃវ៉ាន់មួយគ្រឿងកំពុងលិចក្នុងព្រែកMINJIANEខេត្តហ្វូជាន បានត្រូវជួយសង្គ្រោះ។
មជ្ឈមណ្ឌលរុករកនិងជួយសង្គ្រោះក្នុងសមុទ្ររបស់ខេត្តហ្វូជានគូសបញ្ជាក់ថា នាវាឈ្មោះ GOLDEN DRAGON (នាគមាស) ដែលមានអ្នកដំណើរ១៤៨នាក់និងសមាជិកក្រុមនាវិក៥នាក់ត្រូវទឹកចាប់ផ្តើមចូលនាវេលាម៉ោង៩និង២០នាទីម៉ោងក្នុងស្រុកពេលនាវានោះបើកចេញពីកំពង់ផែ MAZU នៅតៃវ៉ាន់មកកាន់កំពង់ផែMAWEI ខេត្តហ្វូជាន ។
នាវេលាថ្ងៃត្រង់ថ្ងៃទី១៥ឧសភាអ្នកដំណើរចំនួន១៤៨នាក់ និងអីវ៉ាន់របស់ពួកគេត្រូវបានផ្ទេរមកដាក់នាវាជួយសង្គ្រោះ៣គ្រឿង ។ មូលហេតុនៃការហូរទឹកចូលនាវានោះនៅពុំទាន់ដឹងនៅឡើយហើយជាកម្មវត្ថុនៃការស៊ើបអង្កេតមួយ ៕
ចែករំលែកព័តមាននេះ