អាជ្ញាធរសុខាភិបាលខេត្តហ៊ូណាន់របស់ចិនរាយការណ៍កាលពីថ្ងៃទី១៥ឧសភាថាសរុបកុមារ១៩នាក់ស្លាប់ដោយសារជំងឺដៃ-ជើង-មាត់ហៅជំងឺMMPB កាលពីខែមេសាក្នុងខេត្តហ៊ូណាន់ ភាគកណ្តាលប្រទេសចិន ។
ការិយាល័យសុខាភិបាលខេត្តនោះបានស្រង់ឃើញអ្នកកើតជំងឺMMPBចំនួន២០០៧៨នាក់ ក្នុងខែមេសា ដែលនោះជាចំនួនច្រើនកើនដល់៣ដងខ្ពស់ជាងតួលេខដែលកត់ត្រាឃើញកាលពីខែមីនា។ លោកលីសូអាងជី អ្នកជំនាញការម្នាក់ខាង MMPB នៅមន្ទីរពេទ្យកុមារខេត្តហ៊ូណាន់ បានហៅការកើនឡើងនៃការឆ្លងជំងឺនោះខ្លាំងមកពីរដូវភ្លៀងនិងសើមជាប់ដែលសម្រួលដល់ការឆ្លងវីរុស។
ជំងឺMMPB កើតឡើងដោយសារក្រុមវីរុសមួួយហៅENTEROVERUS(EV) ក្នុងនោះវីរុស EV-71 អាចបង្កឱ្យមានការហើមដៃ ជើង និងមាត់ ដែលអាចបណ្តាលឱ្យមនុស្សស្លាប់ ។ នៅពុំទាន់មានវ៉ាក់សាំងពិសេសណាមួយប្រឆាំងការឆ្លងវីរុសនោះនៅឡើយ អាស្រ័យហេតុនេះ មានតែអនាម័យទេដែលអាចបង្ការដល់ការឆ្លងរាលដាលនៃជំងឺនោះ ៕
ចែករំលែកព័តមាននេះ