ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​​ក្នុង​​រោង​ចក្រ​​​ស្ល​ដែក​​ចិន​មួយ​​ស្លាប់​​9​នាក់​

14 ឆ្នាំ មុន

អាជ្ញាធរ​​មូល​ដ្ឋាន​​រាយការណ៍​ថា មនុស្ស​​៩​នាក់​​​បាន​ត្រូវ​​ស្លាប់​​ហើយ​៦​នាក់​ទៀត​​​ត្រូវរបួស​​​កាលពី​​ថ្ងៃទី​១៤ឧសភា​​​កន្លងមក​​​នេះក្នុង​​​ការ​ផ្ទុះ​​​​មួយ​​ដែល​​​កើត​មាន​​​នៅ​ខាងក្នុង​រោងចក្រ​​​ស្ល​ដែក​​​មួយ​នៃ​ខេត្ត​​ហ្គង់​​​ដុង ។​

​ទីភ្នាក់​ងារ​​ព័ត៌​មាន​​ចិន​ស៊ីន​​ហួ​​រាយការណ៍​​​កាល​ពី​​ថ្ងៃទី​​១៥​ឧសភា​​ថា ការ​ផ្ទុះ​​​កើត​មាន​​​នាវេលា​​ម៉ោង​​១៥​និង​​៤៨​នាទី​ខណៈដែល​​​ពួក​កម្មករ​​​នៃសាខា​​សៀង​ហៃរបស់​​ក្រុមហ៊ុន​ CHINA MCC5 GROUP CORP ​លើក​​ដាក់​ឧបករណ៍​​ក្នុង​រោងចក្រ​​ស្ល​ដែក​ SHAOGUAN STELL CO LTD ។​

មនុស្ស​​៨​នាក់​​​ស្លាប់​​​នៅ​នឹងកន្លែងហើយ​៧​នាក់​​ទៀត​ត្រូវរបួស ។ ​ក្នុងចំណោម​​អ្នករបួស​ម្នាក់​ក្រោយ​មក​ស្លាប់​នៅ​​មន្ទីរពេទ្យ ។  ការស៊ើបអង្កេតលើ​​​​មូល​​ហេតុ​នៃការ​ផ្ទុះ​​នេះ​​កំពុង​ធ្វើ ៕​