ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូងគោចុះ​ផឹក​ទឹក​ស្ទឹង​ដែលមាន​សំរាម​ដ៏កខ្វក់

14 ឆ្នាំ មុន

ទិដ្ឋ​ភាព​ដែល​​បង្ហាញ​នេះ គឺ​ហ្វូង​គោចុះ​ទៅ​ផឹក​ទឹក​​ស្ទឹង នៅក្នុងទីក្រុង​ដេន​បា៉សា ​ប្រទេស ​ឥណ្ឌូណេស៊ី ។ គួរបញ្ជាក់​ថា ​ទឹក​ស្ទឹង​ខាងលើ​ ជា​ប្រភព​​ទឹក​ដែល​មានតែ​កម្ទេចកម្ទីសំរាម​នៅ​ពាសពេញ​ ស្រប​​ពេល​ដែល​មាន​ពិធី​ឃោសនា​នៃ​ទិវា «អ៊ើស ដេ»​ ឬ​ទិវាបុណ្យ «​ផែន​ដី​»​ ដើម្បី​ឱ្យ​អន្តរជាតិ​​បាន​ដឹង​ពីបរិស្ថាន​នៅជុំ​វិញ​ពិភព លោក ។ ​មានន័យថា ​នៅបរិវេណ​ដង​ស្ទឹង​នេះ​ គឺ​ជា​ទី​ប្រជុំ​​នៃ​សំរាម ​ដែលអាជ្ញា​ធរ​ឥណ្ឌូណេស៊ី គួរ​​មាន​ដំណោះ​ស្រាយ និង​​លុប​បំបាត់​ចោល​ទង្វើ​ដ៏​អគតិ​របស់​អ្នក​​ដែល​យក​សំរាម​ទៅចោ​ល​ក្នុង​ស្ទឹង ៕