ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​2​គ្រឿង​បុក​គ្នា​របួស​ទាំង​អស់​គ្នា​ព្យា​បាល​រៀង​ខ្លួ​ន

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​ម៉ូតូ​គុប​ជ្រុង​ ពណ៌​ស្លែ និង​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ បាន​បុក​គ្នា​បណ្តាល​ឱ្យ​ដួល​រង​របួស​ទាំង​សង​ខាង​កាល​ពី​វេលា​ម៉ោង​៤ និង​២៣​នាទី​​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ ឧសភា នៅ​មុខ​រិទ្ធីយ៉ា​ម៉ាស្សា​ និង​ស្ទឺម កែង​ផ្លូវ​លេខ​៣៦០​ និង​ផ្លូវ​លេខ​១៦៣ ស្ថិត​ក្នុង​ភូមិ​៦ សង្កាត់​ទួល​ស្វាយ​ព្រៃទី១ ខណ្ឌ​ចំការ​មន ។

ប្រភព​ព័ត៌​មាន​នៅ​កន្លែង​កើត​ហេតុ​ឱ្យ​ដឹង​​ថា ម៉ូតូ​គុប​ជ្រុង​ ពណ៌​ស្លែ បើក​​ដោយ​យុវ​ជន​ម្នាក់​តាម​ផ្លូវ​លេខ​៣៦០ ពី​កើត​ទៅ​លិច​ ឯ​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ ជិះ​គ្នា​២​នាក់ បើក​តាម​ផ្លូវ​លេខ​១៦៣ ពី​ជើង​ទៅ​ត្បូង​​ លុះ​ពេល​មក​ដល់​ចំណុច​ខាង​លើ​ក៏​បាន​បុក​គ្នា​បណ្តាល​ឱ្យ​ម៉ូតូ​គុប​ជ្រុង​ប៉ើង​ទៅ​លើ​ចិញ្ចើ​ម​ផ្លូវ​ ហើយ​អ្នក​បើក​បរ​សន្លប់​មួយ​សន្ទុះ​ទើប​ដឹង​ខ្លួន​វិញ ។ រី​ឯ​ម៉ូតូ​វីវ៉ា​ដួល​ទៅ​លើ​​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​អ្នក​បើក​បរ​ដួល​បោក​ក្បាល​ និង​អ្នក​ជិះ​ពី​ក្រោយ​បាក់​ជើង​ខាង​ឆ្វេង ។

អ្នក​​រង​គ្រោះ​ជិះ​ម៉ូតូ​គុប​ជ្រុង​ឈ្មោះ​ឈិត សេងហាក់ អាយុ​២២​ឆ្នាំ​ ជា​និស្សិត​ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​បឹង​កេង​កង​ទី៣ ខណ្ឌ​ចំកា​រ​មន ។​ចំណែក​ម្ចាស់​ម៉ូតូ​វីវ៉ា​ ជា​អ្នក​ជិះ​ពី​ក្រោយ​ឈ្មោះ​ហ៊ុយ ពុធ​កីឡា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ធំ របួស​បាក់​ជើង​ឆ្វេង និង​អ្នក​បើក​ម៉ូតូ​របួស​ក្បាល​បាន​រត់​គេច​​ទៅ​បាត់ ។ ក្រោយ​ពេ​ល​កើត​ហេតុ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ទូរស័ព្ទ​ហៅ​បង​​​ប្អូន​ទៅ​ជួយ​អន្តរា​គមន៍​ ​ពេល​​តំណាង​ទាំង​សង​ខាង​ទៅ​ដល់​បាន​លើក​ម៉ូតូ​យក​ទៅ​ផ្ទះ​រៀង​ខ្លួន​ និង​យក​ជនរង​គ្រោះ​​ទៅ​ព្យា​បាល​ដោយ​មិន​ចាំ​បាច់​មាន​អ្នក​ណា​សង​អ្នក​ណា​ទេ ៕