សារព័ត៌មានដេលីម៉េលរបស់អង់គ្លេស បានចុះផ្សាយពី «សូលជ័រ» ជាឆ្កែពូជកូនកាត់ ត្រូវម្ចាស់ដើមធ្វើទារុណកម្មបង្អត់អាហាររហូតស្គមនៅសល់ស្បែកដណ្តប់ឆ្អឹង និងត្រូវសមាគមការពារការធ្វើទារុណកម្មសត្វ (RSPCA) របស់អង់គ្លេសជួយសង្គ្រោះ ។ បច្ចុប្បន្ន វាមានសុខភាពមាំមួន ទម្ងន់៤២គីឡូក្រាម និងកំពុងរង់ចាំរកម្ចាស់ថ្មីយកទៅចិញ្ចឹម ។ ការធ្វើទារុណកម្មសត្វនៅអង់គ្លេស បានកើនលើសពីឆ្នាំ២០១១ ប្រហែល ២៣,៥% ដោយចាប់ខ្លួនអ្នកប្រព្រឹត្តបានចំនួន១.៣៤១នាក់ និងបានកាត់ក្តីឱ្យជាប់ពន្ធនាគារចំនួន៧៤នាក់ ៕
ចែករំលែកព័តមាននេះ