ក្នុងទិដ្ឋភាពដែលបង្ហាញនេះ គឺសត្វជ្រឹងនិងឆ្កែកំពុងក្លាយជាមិត្តភក្តិដ៏ជិតស្និទ្ធនឹងគ្នា និង កំពុងត្រូវបានម្ចាស់ពួកវាបណ្តើរឱ្យហាត់ប្រាណនៅទីសាធារណៈ ។ នាងឡូរីភីខុក ជនជាតិអង់គ្លេសបាននាំជ្រឹង «វីលឡូ» អាយុ១ឆ្នាំ និងឆ្កែ «ម័រលីន» ដើរហាត់ប្រាណ ។
ការហាត់ប្រាណរបស់សត្វទាំងពីរ បានកើតឡើងក្នុងពេលដែលបក្សីវីលឡូ ហើរមកទំលើខ្នងសត្វឆ្កែដែលឥរិយាបថរបស់ពួកវាទាំងពីរហាក់ដូចជាល្អូកល្អិន ហើយនៅពេលឆ្កែ ម័រលីន ចាប់ផ្តើមបោលបក្សីវីលឡូ ក៏សំកាំងស្លាបហាក់ដូចជាមានសេចក្តីសុខ ៕
ចែករំលែកព័តមាននេះ